ទីបំផុត សភាចិន អនុម័តច្បាប់សន្តិសុខជាតិថ្មីសម្រាប់ក្រុងហុងកុង
| ព័ត៌មានអន្តរជាតិ
SHARE


ចិន៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ បានអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ប្រើក្នុងទីក្រុងហុងកុងដែលច្បាប់នោះត្រូវបានក្រុមអ្នករិះគន់ព្រួយបារម្ភថា នឹងបំបិទសេរីភាពនយោបាយ និងបើកផ្លូវឱ្យប្រទេសចិនពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើទឹកដីពាក់កណ្តាលស្វយ័តមួយនេះ។


ប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងហុងកុង បានរាយការណ៍ថា ច្បាប់នោះ ត្រូវបានអនុម័តជាឯកច្ឆន្ទដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិននៅថ្ងៃអង្គារនេះ។

ទីក្រុងប៉េកាំងបានប្រកាសថា «ច្បាប់សន្តិសុខជាតិថ្មីនោះ នឹងផ្តោតលើក្រុមអ្នកបង្កបញ្ហាមួយចំនួនតូចប៉ុណ្ណោះដោយសារថាច្បាប់នេះមានគោលដៅទប់ទល់នឹងអបគមន៍, វិទ្ធង្សនា, អំពើភេរវកម្ម និងការជ្រៀតជ្រែកពីបរទេសក្នុងក្រុងហុងកុង»។

ច្បាប់នេះត្រូវបានស្នើឡើងក្នុងអំឡុងពេលប្រជុំសភាប្រចាំឆ្នាំរបស់ប្រទេសចិនកាលពីចុងខែឧសភា ហើយបានដុតបញ្ឆេះឲ្យមានការធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុងដោយសារមានការព្រួយបារម្ភថាសេរីភាពនៅក្នុងទីក្រុងនេះនឹងត្រូវបានលុបបំបាត់។

ការអនុម័តច្បាប់ដ៏ចម្រូងចម្រាសនេះបានធ្វើឡើងមុនថ្ងៃខួបនៃការប្រគល់ទីក្រុងហុងកុងពីការគ្រប់គ្រងរបស់អង់គ្លេសទៅឲ្យចិនដីគោកវិញនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៧៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation