តុលាការអ៊ីរ៉ង់ ចេញដីការចាប់ខ្លួនលោក ត្រាំ ជុំវិញការធ្វើឃាតមេមេបញ្ជាការកំពូលរបស់ខ្លួន
| ព័ត៌មានអន្តរជាតិ
SHARE

អ៊ីរ៉ង់៖ តុលាការប្រទេសអ៊ីរ៉ង់ បានចេញដីកាចាប់ខ្លួនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ពាក់ព័ន្ធនឹងការសម្លាប់មេបញ្ជាការកំពូលអ៊ីរ៉ង់ ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qasem Soleimani) ក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមករា។


រដ្ឋអាជ្ញាក្រុងតេហេរ៉ង់ បាននិយាយថា «លោក ត្រាំ និងមនុស្ស៣៥នាក់ផ្សេងទៀត ប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម និងអំពើភេរវកម្ម ហើយបានស្នើឲ្យប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) ជួយចាប់ខ្លួន»។

រដ្ឋអាជ្ញាក្រុងតេហេរ៉ង់បានបន្ថែមថា «លោក ត្រាំ ស្ថិតនៅកំពូលគេនៃបញ្ជីតាមចាប់ខ្លួននោះ ហើយការតាមចាប់ខ្លួន នឹងត្រូវបន្តធ្វើទៀតក្រោយពេលលោក ត្រាំ បញ្ចប់អាណត្តិជាប្រធានាធិបតី»។

ប៉ុន្តែទោះជាយ៉ាងណា ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) បានប្រកាសថា ខ្លួននឹងមិនពិចារណាលើសំណើរបស់អ៊ីរ៉ង់ទេ។
តំណាងពិសេសរបស់អាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ បាននិយាយថា «ដីកាចាប់ខ្លួននោះគឺជាល្បិចឃោសនាប៉ុណ្ណោះដែលគ្មាននរណាម្នាក់ នឹងយកចិត្តទុកដាក់ឡើយ»។

ឧត្តមសេនីយ៍ កាសេម សូឡេម៉ានី (Qasem Soleimani) បានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដក្រោមការបញ្ជារបស់ លោក ត្រាំ ។

លោក ត្រាំ បាននិយាយថាឧត្តមសេនីយ៍អ៊ីរ៉ង់រូបនេះ ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ទាហានអាមេរិករាប់រយនាក់ ហើយកំពុងរៀបចំផែនការវាយប្រហារថ្មីៗទៀត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation