ប្រធានាធិបតីវ៉េណេស៊ុយអេឡា បណ្តេញប្រេសិតសហភាពអឺរ៉ុប ចេញពីប្រទេស
| ព័ត៌មានអន្តរជាតិ
SHARE

វ៉េណាស៊ុយអេឡា៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីថ្ងៃចន្ទ (២៩ មិថុនា) បានបណ្តេញប្រេសិតសហភាពអឺរ៉ុប ចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើក្រុមមន្រ្តីវ៉េណេស៊ុយអេឡាមួយក្រុម ដែលបានធ្វើសកម្មភាពប្រឆាំងនឹងសភាដែលដឹកនាំដោយបក្សប្រឆាំង។

កាលពីថ្ងៃចន្ទសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើមន្រ្តីវ៉េណេស៊ុយអេឡាចំនួន ១១នាក់ រួមមានទាំង លោក ល្វីស ផារ៉ា (Luis Parra) ដែលដឹកនាំក្រុមប្រជែងមួយក្នុងរដ្ឋសភា ដើម្បីទប់ទល់នឹងក្រុមប្រឆាំងដឹកនាំដោយលោក វ៉ាន ហ្គាយដូ (Juan Guaido)។

លោក ម៉ាឌូរ៉ូ បាននិយាយថា «ប្រសិនបើមេដឹកនាំអឺរ៉ុប មិនគោរពវ៉េណេស៊ុយអេឡាទេ ពួកគេគួរតែចាកចេញពីប្រទេសវ៉េណេស៊ុយអេឡា។»
លោក ម៉ាឌូរ៉ូ ក៏បាននិយាយដែរ ថា «រដ្ឋាភិបាលរបស់លោកកំពុងត្រៀមចំណាត់ការការទូតប្រឆាំងនឹងឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំវ៉េណេស៊ុយអេឡាដែលលោកបាននិយាយថាជាអ្នកសមគំនិតក្នុងផែនការធ្វើឃាតរូបលោក, ធ្វើឃាតមេដឹកនាំយោធា និងមេដឹកនយោបាយកំពូលរបស់វ៉េណេស៊ុយអេឡា»។

បច្ចុប្បន្ននេះ មានមន្ត្រីវ៉េណេស៊ុយអេឡាចំនួន៣៦នាក់ហើយដែលបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation