ព័ត៌មានជាតិ

សមាជិកសភា ស្នើដល់រាជរដ្ឋាភិបាល បន្តជម្រុញវិស័យអាទិភាពដើម្បីកំណើនសេដ្ឋកិច្ចសន្សឹមៗ ខណៈពិភពលោក កំពុងប្រឈមការរីករាលដាលជំងឺកូវីដ១៩

image

អត្ថបទ៖ វង សុភ័ក្រ្ត

ភ្នំពេញ៖ សមាជិកសភា បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បង្កើនការជម្រុញវិស័យអាទិភាព ដូចជា វិស័យកសិ-ឧស្សាហកម្ម កសិកម្ម វិស័យសេវាកម្មសាធារណៈ និងឧស្សាហកម្ម ដើម្បីកំណើនការងារ និងកំណើនសេដ្ឋកិច្ចជាសន្សឹមៗ ខណៈដែលការរីករាលដាលជំងឺកូវីដ-១៩ ជាសាកល រួមទាំងកម្ពុជាផងដែរ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា មានប្រសាសន៍បញ្ជាក់ថា វិស័យអាទិភាព មានដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសេវាសាធារណៈ ដែលជួយជម្រុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកប្រធានគណៈកម្មការទី២ រដ្ឋសភា បានបញ្ជាក់ទៀតថា ការចុះអនុស្សារណៈជាមួយប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាឱកាសល្អបំផុតសម្រាប់កសិករកម្ពុជា ក្នុងការនាំចេញផ្លែស្វាយ ដែលមានគុណភាពល្អ ចូលទីផ្សារប្រទេសចិន ក៏ដូចជាផលិតផលកសិកម្ម ផ្សេងៗទៀត ដែលជាការរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចជាតិមានសន្ទុះឡើងវិញ៕