​សម្តេចតេជោ​​សន្យាថា​បន្តដឹកនាំនិងប្តូរផ្ដាច់ដើរតួនាទីក្នុងនាមជានីតិប្រតិបត្តិយកចិត្តបម្រើផលប្រយោជន៍​ប្រជាជន​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោបានបញ្ជាក់ថា សមិទ្ធផលដ៏ច្រើនរាប់មិនអស់ដែលកម្ពុជាមានពេលបច្ចុប្បន្ន គឺបង្ហាញយ៉ាងច្បាស់ថា នេះជាសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។

សម្តេចតេជោបានប្រកាសសន្យាថា ប្រសិនបើគណបក្សបន្តទទួលបានជ័យជម្នះបន្តដឹកនាំ ខ្ញុំនឹងប្តូរផ្ដាច់ដើរតួនាទីក្នុងនាមជានីតិប្រតិបត្តិយកចិត្តបំរើផលប្រយោជន៍ដល់ប្រជាជនដូចជា៖

១ ពង្រឹងសាមគ្គីភាពដោយមិនប្រកាន់ភេទ សាសនា ឋានៈសង្គម មិនប្រកាន់បក្ស
២ បន្តប្រកាន់ភ្ជាប់លទ្ធិប្រជាធិបតេយ្យ ធានាសិទ្ធិសេរីភាពសង្គម និងយុត្តិធម៌សង្គម
៣ ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀត
៤ មិនយកពន្ធលើដីស្រែប្រជាកសិករ ប្រជាជនគ្មានដីគឺទទួលបានដីតាមរយៈដីសម្បទានសង្គមកិច្ចពីរដ្ឋ
៥ ដំឡើងប្រាក់បៀវត្សរបស់កម្មកររៀងរាល់ឆ្នាំ និងអត្ថប្រយោជន៍នានា ហើយចាប់ពីឆ្នាំ២០១៩ទៅនឹងធ្វើឲ្យការបើកប្រាក់ខែដល់កម្មកររយៈពេល២សប្តាហ៍ម្តង
៦ ដំឡើងប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សោធននិវត្តន៍រៀងរាល់ឆ្នាំ និងបើកប្រាក់ខែតាមធនាគាររយៈពេល២សប្តាហ៍ម្តង។ ចំណែកវិស័យឯកជនវិញក៏ត្រូវបើករយៈពេល២សប្តាហ៍ម្តងដែរ ដើម្បីបង្កភាពងាយស្រួលយកទៅប្រើប្រាស់។
៧ អាជីវករដែលលក់នៅផ្សាររដ្ឋ មិនកំណត់អាណត្តិលក់ទេ អាចលក់តកូនតចៅ
៨ យុវជនទទួលបានចំណេះដឹង ការបណ្តុះបណ្តាលវិជ្ជាជីវៈ មានសាលាគ្រប់គ្រាន់ ប្រជាជនទទួលបានសេវាសុខាភិបាលកាន់តែប្រសើរ
៩ ប្រព័ន្ធស្រោចស្រពចំពោះកសិករ ការកសាងប្រព័ន្ធគមនាគមន៍ តបណ្តាញអគ្គិសនី ការតភ្ជាប់ផ្លូវជាតិ។
សម្តេចតេជោបានប្រកាសសន្យាថា នឹងកាត់បន្ថយតម្លៃអគ្គិសនីនៅឆ្នាំ២០១៩។
១០ ការពារប្រជាជន គាំពារសង្គម ហើយគណបក្សនឹងបន្តអនុវត្តន៍គោលនយោបាយជាតិគាំពារសង្គម ២០១៩-២០២៥
រៀបចំអនុវត្តន៍ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ទៅ យកចិត្តទុកដាក់ឧបត្ថមថវិកាចំពោះស្រ្តីមានផ្ទៃពោះ រហូតដល់កុមារអាយុ២ឆ្នាំ។ រៀបចំរបបហានិភ័យចំពោះមន្រ្តីសាធារណៈ ។ល។។

នេះជាសេចក្ដីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរខួប៦៧ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតំាង តំណាងរាស្ត្រអាណត្តិទី៦ នៅមជ្ឍមណ្ឌលកោះពេជ្រ ដោយមានការចូលរួមពីសមាជិកសមាជិការ៦ម៉ឺននាក់ នៅព្រឹកថ្ងៃ០៧ កក្កដា ២០១៨៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation