សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៦៧ ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
| ព័ត៌មានជាតិ
SHARE


សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៦៧ ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបើកយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតំណាងរាស្ត្រអាណត្តិទី ៦ នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ៖

- សម្តេចតេជោ បានប្រកាសសន្យាថា នឹងកាត់បន្ថយតម្លៃអគ្គិសនីនៅឆ្នាំ ២០១៩ ។

- សម្តេចតេជោ ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសពឹងលើកសិកម្ម មកពឹងលើវិស័យឧស្សាហកម្ម និងសេវាកម្ម ។

- សម្តេចតេជោ ៖ យើងត្រូវរួមគ្នាធ្វើឲ្យប្រទេសកម្ពុជា ក្លាយអរិយប្រទេសលឿនជឿនមួយនៅក្នុងតំបន់ ។

- សម្តេចតេជោ ៖ ការបោះឆ្នោតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ណាស់សម្រាប់ប្រទេស ។

- សម្តេចតេជោ ៖ ការសម្រេចចិត្តត្រឹមត្រូវរបស់ពលរដ្ឋគឺនាំមកនូវសេចក្តីសុខរីកចម្រើនលូតលាស់ ។

- សម្តេចតេជោ ៖ បើការសម្រេចចិត្តខុស នឹងធ្វើឲ្យប្រទេសដើរថយក្រោយ ។

- សម្តេចតេជោ ៖ បើស្រលាញ់សន្តិភាព និងអភិវឌ្ឍន៍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

- សម្តេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញា ៖ ១- គោរពការពាររបបរាជានិយមគឺលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ,
២- ការពារឯករាជ្យភាព អធិបតេយ្យរបស់កម្ពុជា, ៣- កសាងកម្ពុជាជារដ្ឋដ៏រឹងមាំ ពលរដ្ឋមានសិទ្ធិពេញលេញចូលរួមពីប្រជាពលរដ្ឋ,
៤- បន្តអភិវឌ្ឍន៍កសាងកម្ពុជា ធ្វើឲ្យប្រជាជនមានសំចេះដឹង មានជីវភាពរសមរម្យ និង ៥- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីសន្តិភាពក្នុងតំបន់ និងពិភពលោក ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation