ព័ត៌មានជាតិ

អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតហើយ ត្រូវបានព្យាបាលជាសះស្បើយ ខណៈនៅសល់១០នាក់ទៀត កំពុងព្យាបាល

image

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ-១៩ម្នាក់ទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយឡើងវិញ ក្រោមកិច្ចប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យកម្ពុជា។

បើតាមក្រសួងសុខាភិបាល បុរសដែលព្យាបាលឱ្យជាសះស្បើយឡើងវិញនេះ ជាជនជាតិឥណ្ឌូនេស៊ី អាយុ ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រសួង បានឱ្យដឹងថា បន្ទាប់ពីសម្រាកព្យាបាលអស់មួយរយៈ បុរសរូបនេះត្រូវបានពិនិត្យមិនឃើញមានមេរោគកូវីដ-១៩ ចំនួនពីរដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមគ្រូពេទ្យកម្ពុជា៕


ព័ត៌មានទាក់ទង...