ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅអាមេរិកអាចឡេីងដល់១០ម៉ឺននាក់ក្នុងមួយថ្ងៃ

image


អាមេរិក៖ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងរបស់អាមេរិក វេជ្ជបណ្ឌិត អែនថូនី ហ្វូស៊ី (Anthony Fauci) បានថ្លែងប្រាប់ព្រឹទ្ធសភាអាមេរិកថា «គាត់នឹងមិនភ្ញាក់ផ្អេីលទេ ប្រសិនបេីករណីឆ្លងថ្មីនៃវីរុសកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកអាចឡេីងដល់១០ម៉ឺននាក់ក្នុងមួយថ្ងៃ»។ លោក ហ្វូស៊ី បានព្រមានថា ពលរដ្ឋអាមេរិកមិនទាន់បានពាក់ម៉ាស ឬអនុវត្តការរក្សាគម្លាតឲ្យឆ្ងាយពីគ្នាឲ្យបានគ្រប់គ្រាន់នៅឡេីយទេ និងបានថា «ការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩នៅក្នុងសហរដ្ឋអាមេរិកមិនទាន់គ្រប់គ្រងបានទេ»។

កាលពីថ្ងៃអង្គារ ករណីឆ្លងថ្មីបានកើនឡើងជាង៤ម៉ឺននាក់ក្នុងមួយថ្ងៃដែលជាការកេីនឡេីងដ៏ច្រេីនជាលើកទី៤ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ។ ការកើនឡើងនៃករណីឆ្លងថ្មីដែលកំពុងកើតឡើងយ៉ាងខ្លាំងនៅតាមរដ្ឋស្ថិតនៅភាគខាងត្បូង និងខាងលិចបានបង្ខំឱ្យរដ្ឋយ៉ាងហោចណាស់ចំនួន១៦ត្រូវផ្អាកផែនការបេីកសកម្មភាពសេដ្ឋកិច្ចឡេីងវិញ។

យោងតាម លោក ហ្វូស៊ី រដ្ឋចំនួន៤ក្នុងអាមេរិកដែលកំពុងរងគ្រោះខ្លាំងជាងគេដោយសារការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩គឺ ផ្លរីដា (Florida), អារីហ្សូណា (Arizona), តិចសាស់ (Texas) និងកាលីហ្វ័រញ៉ា (California)។ បច្ចុប្បន្ននេះ អាមេរិកមានអ្នកឆ្លងវីរុសកូវីដ១៩ជាង២លាន៧សែននាក់ ដោយក្នុងនោះមានអ្នកស្លាប់ជាង១៣ម៉ឺននាក់៕