សមត្ថកិច្ច ដកហូតរថយន្តដឹកឈើចំនួន២គ្រឿង ដឹកក្នុងទំហំធំចេញពីក្នុងព្រៃទឹកភ្លៀង
| ព័ត៌មានជាតិ
SHARE


ដោយ៖ គង់ ប៊ុនណា

ពោធិ៍សាត់៖ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន កាលពីសប្តាហ៍កន្លងទៅ បានធ្វើការដកហូតរថយន្តមីនីវ៉ាន់ចំនួន ២គ្រឿង ដែលបាននិងកំពុងធ្វើការដឹកជញ្ជូនឈើដោយខុសច្បាប់ ក្នុងទំហំដ៏ធំ ដែលបានដឹកឈើចេញក្នុងតំបន់ព្រៃរងទឹកភ្លៀង នៅលើបណ្តោយផ្លូវជាតិមួយខ្សែ។ នេះបើតាមការឱ្យដឹងពីអង្គការសម្ព័ន្ឋមិត្តសត្វព្រៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។


អង្កការនេះបានឱ្យដឹងថាការប្រយុទ្ធប្រឆាំងទៅនឹងការកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃរងទឹកភ្លៀងកម្ពុជាដ៏អស្ចារ្យចុងក្រោយនៃតំបន់អាស៊ីអាគ្នេយ៏មានន័យថា ជាការប្រយុទ្ធទៅនឹងប្រភពនៃការកាប់ឈើ និងការដឹកជញ្ជូនឈើនៅតាមដងផ្លូវ ដើម្បីធានាឱ្យបានថា រាល់បទល្មើសគ្រប់យ៉ាង ត្រូវតែមានការរាំងខ្ទប់ មិនឱ្យមានសកម្មភាពខុសច្បាប់ទាំងអស់នោះ អាចទៅដល់គោលដៅចុងក្រោយរបស់ពួកគេបាន។

សូមបញ្ជាក់ថា ព្រៃរងទឹកភ្លៀងកម្ពុជាដ៏អស្ចារ្យចុងក្រោយនៃតំបន់អាស៊ីអាគ្នេយ៍ គឺនៅឧទ្យានជាតិជួរភ្នំក្រវាញ ខាងត្បូង ដែលមានផ្ទៃដី ៤១០.៣៩២ហិកតា ស្ថិតក្នុងខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺ និងព្រះសីហនុ ត្រូវបានក្រសួងបរិស្ថានបង្កើតឡើងកាលពីខែឧសភាឆ្នាំ ឆ្នាំ២០១៦៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation