ពពុះសណ្ដែក មានផ្ទុកសារធាតុគីមី ត្រូវបានរកឃើញនៅសិប្បកម្មចំនួន០៧ទីតាំង
| ព័ត៌មានជាតិ
SHARE

កណ្ដាល៖ ពពុះសណ្ដែក ជាគ្រឿងផ្សំសម្រាប់មុខម្ហូបជាច្រើន របស់ប្រជាពលរដ្ឋខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ វាត្រូវបានសិប្បកម្មជាច្រើន កំពុងផលិតប្រកបដោយអនាម័យ ដើម្បីជៀសវាងប៉ះពាលសុខភាពអ្នកទទួលទាន។

យ៉ាងណាមិញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីសាខា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តកណ្ដាល នៃក្រសួងពាណិជ្ជកម្ម បានរកឃើញសិប្បកម្មចំនួន ០៧ទីតាំង ដែលផលិតពពុះសណ្ដែកមានផ្ទុកសារធាតុគីមីបូរ៉ាក់ និងដកហូតពពុះសណ្ដែកសរុប ១០៨គីឡូក្រាម។ ចំណែក ទីតាំងសិប្បកម្ម ត្រូវបានអាជ្ញាធរសម្រេចឱ្យផ្អាកជាបណ្ដោះអាសន្នផងដែរ។

សូមជម្រាបថា សិប្បកម្មផលិតពពុះសណ្ដែកទាំង០៧ទីតាំង ស្ថិតនៅភូមិពុកឬស្សី ឃុំពុកឬស្សី និងភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ សិប្បកម្មទាំងនេះ បានផ្គត់ផ្គង់ពពុះសណ្ដែកទៅកាន់ផ្សារច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ លាភ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation