Inter Milan ចុះកុងត្រាយក ខ្សែការពារ Achraf Hakimi ពី Real Madrid
| កីឡា
SHARE

Serie A៖ Inter Milan បានចុះកុងត្រារយៈពេល៥ឆ្នាំ យកខ្សែការពារ Achraf Hakimi ពី Real Madrid ដោយ Inter ត្រូវបង់ថ្លៃពលកម្មឱ្យកីឡាករម៉ារ៉ុកចំនួន៤០លានអឺរ៉ូ និងប្រាក់បន្ថែម៥លានអឺរ៉ូទៀត។

ចំពោះការចាកចេញរបស់កីឡាករម៉ារ៉ុក វ័យ២១ឆ្នាំ រូបនេះ ក្លិប Real Madrid បានអរគុណចំពោះគេ និងជូនពរគេទទួលបានជោគជ័យក្នុងទំព័រថ្មីនៃជីវិត។

ខ្សែការពារវ័យ២១ឆ្នាំ បានបង្ហាញខ្លួន១៧ប្រកួតឱ្យ Real និងបានចំណាយពេលលេងនៅ Borussia Dortmun ក្នុងលីគកំពូលអាល្លឺម៉ង់២រដូវកាល ក្នុងលក្ខខណ្ឌខ្ចីជើង។

នៅ Dortmun កីឡាករ Achraf Hakimi បង្ហាញខ្លួនបាន៧០ប្រកួត និងរកបាន១២គ្រាប់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation