ព័ត៌មានជាតិ

ចិនព្រមានអង់គ្លេសជុំវិញការជ្រៀតជ្រែកចូលកិច្ចការក្រុងហុងកុង

image

ចិន៖ ប្រទេសចិន បានព្រមានចក្រភពអង់គ្លេស មិនឱ្យជ្រៀតជ្រែកចូលក្នុងកិច្ចការក្រុងហុងកុង បន្ទាប់ពីចិនបានអនុម័ត ដាក់ឲ្យប្រេីប្រាស់ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ក្រុងហុងកុង។

ឯកអគ្គរដ្ឋទូតចិន ប្រចាំចក្រភពអង់គ្លេស លោក លាវ ស៊ាវម៉ីង (Liu Xiaoming) បាននិយាយថា «ការផ្ដល់សិទ្ធិធ្វេីអន្តោប្រវេសន៍ ដល់ពលរដ្ឋហុងកុងរហូតដល់ទៅបីលាននាក់ពីសំណាក់ចក្រភពអង់គ្លេស
គឺជាការជ្រៀតជ្រែកទាំងស្រុងទៅក្នុងកិច្ចការក្រុងហុងកុងដែលចិនមិនអាចទទួលយកបាន»។

លោក លាវ បានបន្ថែមថា «លោកសង្ឃឹមថាចក្រភពអង់គ្លេស នឹងពិចារណាឡើងវិញនូវផែនការផ្តល់សញ្ជាតិនេះ»។ ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាប់ (Dominic Raab) បានច្រានចោលការចោទប្រកាន់របស់ឯកអគ្គរដ្ឋទូតចិន។

ក្រុមប្រឆាំងនឹងច្បាប់សន្តិសុខថ្មីសម្រាប់ក្រុងហុងកុងបាននិយាយថា «ច្បាប់នេះបំផ្លាញសេរីភាព និងសិទ្ធិរបស់ក្រុងហុងកុងដែលជាតំបន់ពាក់កណ្តាលស្វយ័ត»។ ប៉ុន្តែរដ្ឋាភិបាលក្រុងហុងកុងបាននិយាយម្តងហើយម្តងទៀតថា ច្បាប់សន្តិសុខថ្មីនេះមិនប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិផ្សេងទៀតនៅក្នុងទីក្រុងហុងកុងឡេីយ៕


ព័ត៌មានទាក់ទង...