ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ?
| សុខភាព
SHARE

ភ្នំពេញ៖ បូរ៉ាក់ (Borax) ជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុសម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែត្រូវបានហាមឃាត់មិនឲ្យប្រើលើចំណីអាហារឡើយ ព្រោះប៉ះពាល់ដល់សុខភាព។

លោក ចាន់ សេដ្ឋា អតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្នែកគីមីចំណីអាហារ បានឲ្យដឹងថា សារធាតុបូរ៉ាក់គេប្រើក្នុងមុខងារជាសាប៊ូសម្អាតសម្លៀកបំពាក់ ព្រោះបូរ៉ាក់មិនមានផ្ទុកសារធាតុ ផ្វស្វាត និងក្លរ ដូចនេះវាជាភ្នាក់ងារលាងជម្រះយ៉ាងមានប្រសិទ្ធភាព និងធ្វើឲ្យសម្លៀកបំពាក់ទន់ក្រោយពេលសម្អាត។ មួយវិញទៀតសារធាតុបូរ៉ាក់ក៏ត្រូវប្រើក្នុងគ្រឿងសម្អាង ជាគ្រឿងផ្សំរបស់ឡេលាបខ្លួន សាប៊ូដុសខ្លួនជាដើម ព្រោះវាមានមុខងារ ការពារ ឬលាងសម្អាតជាតិខ្លាញ់។ចំណែកនៅក្នុងថ្នាំសម្លាប់សត្វល្អិតក៏មានដែរ ហើយមានប្រសិទ្ធភាពក្នុងការសម្លាប់សត្វ ស្រមោច កន្លាត និងសត្វល្អិតផ្សេងៗទៀត។

អតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្នែកគីមីចំណីអាហារ បន្តទៀតថា ការប៉ះពាល់សារធាតុបូរ៉ាក់អាចបង្កឲ្យមានជំងឺ របកស្បែក ប្រគ្រីវកាច់ ខ្សោយតម្រងនោមដែលអាចនាំឲ្យខូចតម្រងនោមធ្ងន់ធ្ងរ ឈឺសន្លាក់ និងឆ្អឹង ប៉ះពាល់ដល់ប្រព័ន្ធក្រពះ ពោះវៀន ចង្វាក់ដង្ហើមថយចុះ ប៉ះពាល់ដល់ប្រព័ន្ធសរសៃឈាមបេះដូង ខូចថ្លើម និងប្រព័ន្ធប្រសាទ។

ការបរិភោគអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់ត្រឹមតែ ១៥-២០ ក្រាម អាចសម្លាប់មនុស្សពេញវ័យបាន ហើយចំពោះកុមារ គឺត្រឹមតែ ៥ ក្រាមប៉ុណ្ណោះ។ ដូចនេះសារធាតុបូរ៉ាក់ត្រូវតែរក្សាឲ្យឆ្ងាយពីគ្រឿងបរិភោគ។
ប្រភេទចំណីអាហារជាច្រើនត្រូវបានគេដាក់សារធាតុ Borax ក្នុងនោះមានដូចជា មឹក ប៉ាតេ បង្គាស្រស់ ត្រីហើម ត្រីងៀត ប្រហិតសាច់គោ ត្រី ឈាមជ្រូក សរសៃគុយទាវ ពពុះសណ្តែក បង្អែមលត បាញ់ឌុក ខ្ញីហាន់រួច ទំពាំងជូរ ស្ពៃជ្រក់ជាដើម ដើម្បីរក្សាទុកបានយូរ សាច់នៅតែស្រស់មិនងាយខូច ហើយបើបង្អែមវិញស្វិតល្អ៕
ប្រភព៖ www.hellokrupet.com



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation