កីឡា

Chelsea ចូលរួមប្រជែងផ្ទេរខ្សែការពារ Pau Torres របស់ Villarreal

image

Premier League៖ ក្លិប Chelsea ស្ថិតក្នុងចំណោមក្លិបមួយចំនួននៅតំបន់អឺរ៉ុបដែលតាមឃ្លាំមើលរបស់កីឡាករ Pau Torres របស់ក្លិប Villarreal។

ខ្សែការពារ វ័យ២៣ឆ្នាំ រូបនេះ ទទួលបានការចាប់អារម្មណ៍ទូទាំងតំបន់អឺរ៉ុប អំឡុងពេលលេងរដូវកាលដំបូងនៅក្របខណ្ឌ La Liga។
ក្លិបមួយចំនួនរួមទាំងក្លិប Manchester United និង Man City ក្លិប Arsenal និង Barcelona ផងដែរត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរ Torres នៅមុនរដូវក្តៅនេះ។

Torres មានលក្ខខណ្ឌទិញផ្តាច់ប្រហែល៤៥លានផោនក្នុងកិច្ចសន្យា ហើយនៅសល់កិច្ចសន្យាលេង៣ឆ្នាំទៀត។
Villarreal ត្រូវតែបញ្ចុះតម្លៃ ប្រសិនបើចង់លក់ Torres ចេញនៅប៉ុន្មានខែខាងមុខនេះ៕


ព័ត៌មានទាក់ទង...