រថភ្លើងល្បឿនលឿនជាងគេនៅអាស៊ីអាគ្នេយ៍ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោងនឹងសាងសង់ឆាប់ៗនេះនៅឥណ្ឌូណេស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

(បរទេស)៖ ផ្លូវរថភ្លើងប្រវែង ១៤២គីឡូម៉ែត្រ ដែលភ្ជាប់រដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី ទៅកាន់ទីក្រុង Bandung ដែលទីក្រុងសក្តានុពលខ្ពស់បំផុតមួយ ត្រូវបានត្រៀមរួចរាល់ហើយសម្រាប់ការសាងសង់។ នេះបើយោងតាម ការផ្សាយនៅ លើទំព័រហ្វេសប៊ុក Cambodia Property Report ដែលបានដកស្រង់របាយការណ៍ពីក្រុមហ៊ុន China Railway Corp (CRC)។

តាមប្រភពព័ត៌មានដដែលបន្តថា ជាមួយនឹងល្បឿនអតិបរមា៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងរថភ្លើងល្បឿនលឿននេះ ត្រូវបានគេសាងសង់ដើម្បីកាត់បន្ថយពេលធ្វើដំណើរតាមផ្លូវទឹករវាងទីក្រុងហ្សាការតានិង Bandung ហើយរថភ្លើងល្បឿន លឿននេះនឹងក្លាយជារថភ្លើងដែលមានល្បឿនលឿនជាងគេនិងដំបូងគេនៅអាស៊ីអាគ្នេយ៍។

គួររំលឹកថា គម្រោងផ្លូវដែកល្បឿនលឿនរវាងរដ្ឋធានីហ្សាការតា និងទីក្រុង Bandung ត្រូវបានគេគ្រោងឡើង តាំងពីខែមករាឆ្នាំ ២០១៦មកម្ល៉េះ ក៏ប៉ុន្តែការសាងសង់ត្រូវបានពន្យារពេលដោយសារឧបសគ្គក្នុងការផ្តល់ហិរញ្ញប្បទាននិងដីធ្លី។

ផ្លូវរថភ្លើងហ្សាការតា - Bandung នឹងបន្ថែមបណ្តាញផ្លូវដែកល្បឿនលឿន ដែលកំពុងតែរីកចម្រើនរបស់ប្រទេសចិន ដែលឥឡូវនេះ មានប្រវែងជាង ២ម៉ឺន ៥ពាន់ គីឡូម៉ែត្រ ដែលតួលេខនេះតំណាងឱ្យជាង៦០%នៃផ្លូវដែកដែលមានល្បឿន លឿនទាំ ងអស់នៅលើផែនដី។

គួរកត់សម្គាល់ផងដែរ ក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏មាន គម្រោងស្រដៀងគ្នានេះដែរ គឺគម្រោងផ្លូវដែកតភ្ជាប់ ទីក្រុងគូឡាឡាំពួ របស់ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ប៉ុន្តែបច្ចុប្បន្នគម្រោងដែលគ្រោងឡើងនេះ ត្រូវបានប្រឆាំងដាច់ខាត ពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ីថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Mahathir Mohamad៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation