ខេត្តចំនួន៨ ជនល្មើសប្រើប្រាស់កាំភ្លើងច្នៃច្រើនជាងគេក្នុងការសម្លា ប់សត្វព្រៃ
| ព័ត៌មានជាតិ
SHARE

កោះកុង៖ តំបន់ដែលបានប្រើប្រាស់កាំភ្លើងកែច្នៃច្រើនជាងគេរួមមាន ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កោះកុង ពោធិសាត់ និងកំពង់ស្ពឺ។ នៅពេលខ្លះ ក្រុមជនល្មើសបានប្រើប្រាស់កាំភ្លើងកែច្នៃ និងកាំភ្លើងគ្រាប់ពិតបាញ់តដៃមកលើក្រុមមន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចផ្សេងទៀតនៅពេលចុះអនុវត្តច្បាប់ ដែលទង្វើនេះជាបទល្មើសដែលត្រូវផ្តាន្ទាទោសតាមច្បាប់។

កាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែងដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ។ រយៈពេល ៦ខែឆ្នាំ២០២០ មានកាំភ្លើងកែច្នៃចំនួន ៤៩២គ្រឿង ត្រូវបានដកហូតពីប្រជាពលរដ្ឋនៅខេត្តខាងលើ។ គ្រាន់តែនៅតំបន់ជួរភ្នំក្រវាញដែលសហការរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃនៅក្នុងការការពារនិងអភិរក្ស មានកាំភ្លើងកែច្នៃចំនួន ១៦៥ដើម ត្រូវបានដកហូតពីព្រានព្រៃនៅក្នុងរយៈពេល ១៨ខែចុងក្រោយនេះ។

មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំ និងពន្យល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ការពារធម្មជាតិ និងនៅតាមតំបន់ការពារធម្មជាតិឱ្យបានយល់ច្បាស់ពីការប្រើប្រាស់អាវុធខុសច្បាប់ ការកែច្នៃអាវុធខុសច្បាប់ ដែលត្រូវប្រឈមមុខច្បាប់។ មន្ត្រីឧទ្យានរក្សនៃក្រសួងបរិស្ថាននៅតាមតំបន់ធម្មជាតិនានាក៏បានអំពាវនាវដល់ប្រជាសហគមន៍ដែលមានលាក់ទុកកាំភ្លើងកែច្នៃ ត្រូវប្រគល់ជូនសមត្ថកិច្ចនៅមូលដ្ឋានរបស់ខ្លួន ហើយក៏ជាការចូលរួមអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពផងដែរ។ កាំភ្លើងកែច្នៃគឺ ជាអាវុធដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ ហើយអ្នកកែច្នៃ និងអ្នកប្រើប្រាស់ សុទ្ធតែមនទោសដូចគ្នា៕
ដោយ៖ គង់ ប៊ុនណា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation