ព័ត៌មានអន្តរជាតិ

ភ្លៀងធ្លាក់ជោកជាំបង្កការខូចខាតខ្លាំងក្នុងទីក្រុងម៉ុមបៃប្រទេសឥណ្ឌា

image

ភ្លៀងធ្លាក់ខ្លាំង ៣ថ្ងៃជាប់ៗគ្នាបានធ្វើឱ្យរអាក់រអួលរថភ្លើងនិងចរាចរណ៍នៅក្នុងទីក្រុងម៉ុមបៃកាលពីថ្ងៃចន្ទទី 9 ខែកក្កដាដោយទឹកជំនន់នៅតាមតំបន់ជាច្រើនបានជំរុញឱ្យរដ្ឋាភិបាលប្រកាសផ្អាកការសិក្សានៅតាមសាលារៀន។

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងទីក្រុងនេះបាននាំឱ្យមានការកកស្ទះចរាចរណ៍ផ្លូវទឹកនិងបង្កឱ្យមានកកស្ទះចរាចរណ៍ធ្ងន់ធ្ងរ។ ក្រុមមន្ត្រីផ្លូវដែកបាននិយាយថាផ្លូវរថភ្លើងដែលលិចទឹកបានពន្យារពេលរថភ្លើងចម្ងាយឆ្ងាយជាច្រើនខណៈរថភ្លើងជាយក្រុងដែលជាផ្លូវថ្នល់សម្រាប់ប្រជាជនទីក្រុងប្រហែល 18 លាននាក់រងផលប៉ះពាល់ដែរ។

មន្ត្រីអាកាសធាតុបានព្រមានថាភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តសម្រាប់រយៈពេល 4 ថ្ងៃទៀតនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ការិយាល័យឧតុនិយម។

ព័ត៌មានទាក់ទង...