អាជ្ញាធរសុខាភិបាលអង់គ្លេសជំរុញឲ្យមនុស្សរាប់រយដែលបានទៅទីតាំងចំនួន២នៅក្នុងទីក្រុងសាលីសបឺរី បោកសម្អាតសម្លៀកបំពាក់របស់ពួកគេ បន្ទាប់ពីបានរកឃើញសារធាតុគីមីបំផ្លាញសរសៃប្រសាទនៅទីនោះ
| ព័ត៌មានអន្តរជាតិ
SHARE



កាលពីថ្ងៃអាទិត្យ អាជ្ញាធរសុខាភិបាលប្រទេសអង់គ្លេសបានប្រាប់អ្នកដែលបានទៅភោជនីយដ្ឋានហ្ស៊ីសហ្ស៊ី (Zizzi) និងកន្លែងកំសាន្តពេលរាត្រីមួយកន្លែងនៅក្នុងទីក្រុងសាលីសបឺរី (Salisbury) ឲ្យបោកសម្អាតសម្លៀកបំពាក់ និងរបស់របរផ្សេងៗរបស់ពួកគេដើម្បីជាការប្រុងប្រយ័ត្នជាមុន បន្ទាប់ពីបានរកឃើញដានសារធាតុគីមីបំផ្លាញសរសៃប្រសាទដែលត្រូវបានប្រើប្រាស់ដើម្បីព្យាយាមសម្លាប់អតីតចារកម្មរុស្សីម្នាក់កាលពីសប្តាហ៍មុននៅទីតាំងទាំង២នោះ។


មន្ត្រីម្នាក់មកពីសេវាសុខភាពសាធារណៈរបស់ប្រទេសអង់គ្លេសបាននិយាយថា មិនទាន់មានគ្រោះថ្នាក់ដល់សុខភាពចំពោះនរណាម្នាក់ដែលបានទៅកន្លែងទាំង២នោះទេ ប៉ុន្តែវាមានឱកាសតិចតួចដែលថា សារធាតុគីមីនោះអាចជាប់ទៅនឹងសម្លៀកបំពាក់ ឬរបស់របរផ្សេងទៀត។

មន្ត្រីបានបន្ថែមថា មនុស្សរាប់រយនាក់ដែលបានទៅទីតាំងនោះគួរតែច្បាស់ខ្លួនឯងថា សុខភាពរបស់ពួកគេមិនមានរងការប៉ះពាល់។


សូមរំលឹកថា អតីតចារកម្មរុស្ស៊ីជនជាតិអង់គ្លេសលោក សឺហ្គេ ស្គ្រ៊ីប៉ាល់ (Sergei Skripal) និងកូនស្រីរបស់លោកត្រូវបានប្រទះឃើញសន្លប់បាត់បង់ស្មារតីនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុងសាលីសបឺរី (Salisbury) ប្រទេសអង់គ្លេសកាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ ហើយបានធ្លាក់ខ្លួនឈឺធ្ងន់នៅក្នុងមន្ទីរពេទ្យ។

ក្រោយមក ប៉ូលិសអង់គ្លេសបាននិយាយថា សារធាតុគីមីបំផ្លាញសរសៃប្រសាទត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារទៅលើរូបលោកនិងកូនស្រី៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation