ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិកឡេីងមកលំដាប់ទី៤ក្នុងឋានៈប្រទេសដែលមានអ្នកស្លា ប់ដោយសារវីរុសកូវីដ១៩ច្រេីនជាងគេក្នុងពិភពលោក

image

ម៉ិកស៉ិក ៖ ម៉ិកស៊ិកក្លាយជាប្រទេសទី៤ក្នុងពិភពលោកដែលមានមនុស្សស្លាប់ច្រេីនជាងគេដោយសារវីរុសកូវីដ១៩បន្ទាប់ពីចំនួនអ្នកស្លា ប់ដោយសារវីរុសនេះបានកើនឡើងដល់ជាង៣ម៉ឺន៥ពាន់នាក់កាលពីថ្ងៃអាទិត្យ ដោយបានឡេីងផុតប្រទេសអ៊ីតាលី។

ម៉ិកស៊ិកដែលមានពលរដ្ឋសរុបជាង១២០លាននាក់ឥឡូវនេះកំពុងតាមពីក្រោយប្រទេសអង់គ្លេស, ប្រេស៊ីល និងអាមេរិក ក្នុងឋានៈជាប្រទេសដែលមានពលរដ្ឋស្លាប់ច្រេីនជាងគេដោយសារការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។

បេីទោះជាយ៉ាងនេះក្ដី ក៏ប្រធានាធិបតីឆ្វេងនិយមរបស់ម៉ិកស៊ិក បាននិយាយកាលពីថ្ងៃអាទិត្យថា «ការឆ្លងរាតត្បាតនៃវីរុសនេះបានថយចុះកម្លាំងហេីយនៅក្នុងប្រទេសម៉ិកស៊ិក» ហើយបានបន្ទោសប្រព័ន្ធផ្សព្វផ្សាយថាជាអ្នកបំប៉ោងស្ថានការណ៍នៃការឆ្លង។

ប្រធានាធិបតីម៉ិកស៊ិក និងរដ្ឋាភិបាលរបស់លោកបានប្រឈមមុខនឹងការរិះគន់ដោយសារតែបើកសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញលឿនពេកក្នុងគ្រាដែលករណីឆ្លងកំពុងកេីនឡេីងពេញបន្ទុក។

ទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ Statista បានបង្ហាញថា «ចំនួនអ្នកស្លា ប់ដោយសារវីរុសកូវីដ១៩ក្នុងចំណោមពលរដ្ឋមួយលាននាក់នៅម៉ិកស៊ិកគឺស្ថិតនៅលំដាប់ថ្នាក់ទី១៦នៅលើពិភពលោក»។

ប៉ុន្តែក្រុមមន្ត្រីម៉ិកស៊ិកបាននិយាយចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះឆ្ងាយណាស់ដោយសារតែការធ្វេីតេស្តិ៍រកវីរុសកូវីដ១៩នៅមានកំណត់៕


ព័ត៌មានទាក់ទង...