ការប្រកួតវាយកូនបាល់នឹងក្លាយជាកីឡាដំបូងនៅអាល្លឺម៉ង់ដែលអនុញ្ញាតឱ្យអ្នកមានគាំទ្រូចូលទស្សនាដោយផ្ទាល់
| កីឡា
SHARE

អាល្លឺម៉ង់៖ ការប្រកួតវាយកូនបាល់កម្មវិធី Berlin's bett1 ACES (បេលីន បេត រ័ន អេសេស) នឹងក្លាយជាកីឡាដំបូងនាប្រទេសអាល្លឺម៉ង់ ដែលអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាការប្រកួតនាទីលានដោយផ្ទាល់។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩មក សកម្មភាពនានារួមទាំងកីឡាផងដែរត្រូវបានផ្អាកមួយរយៈមកហើយ។ យ៉ាងណា បន្ទាប់ពីអាចគ្រប់គ្រងស្ថានការណ៍រួចមក ការប្រកួតកីឡាមួយចំនួនដូចជាបាល់ទាត់ជាដើមបានដំណើរការឡើងវិញហើយ ប៉ុន្តែមិនតម្រូវអោយមានអ្នកគាំទ្រចូលទស្សនានោះទេ។ ប៉ុន្តែ ថ្មីៗនេះ អាជ្ញាធរសុខាភិបាលរបស់អាល្លឺម៉ង់ បានអនុម័តឱ្យមានអ្នកគាំទ្រចូលទីលានវិញ សម្រាប់ការប្រកួតវាយកូនបាល់កម្មវិធីខាងលើ តែត្រូវកំណត់ចំនួនមនុស្ស។ ជាក់ស្តែង ការប្រកួតដែលនឹងធ្វើឡើងនាទីក្រុង Berlin ពីថ្ងៃទី១៣-១៥ ខែកក្កដា ខាងមុខនេះ នឹងអនុញ្ញាតអោយអ្នកគាំទ្រចំនួន៨០០នាក់ ប៉ុណ្ណោះក្នុងមួយប្រកួត ខណៈការប្រកួតបន្ទាប់ ចាប់ពីថ្ងៃទី ១៧-១៩ ខែកក្កដាដដែល នឹងអនុញ្ញាតឱ្យមានអ្នកគាំទ្រតែ២០០នាក់ប៉ុណ្ណោះក្នុង១ប្រកួត។

ជាមួយគ្នានេះ គណៈកម្មាធិការរៀបចំកម្មវិធីបានព្រមានថា កីឡាករនឹងត្រូវដកឈ្មោះចេញបើពួកគេមិនរក្សាគោលការណ៍អនាម័យខ្លួនប្រាណអំឡុងជំងឺកូវីដ១៩នេះ ដែលគោលការណ៍បានដាក់ចេញក្រោយកីឡាការវាយកូនបាល់លេខ១ពិភពលោក Novak Djokovic រួមនឹងកីឡាករមួយចំនួនទៀតសុទ្ធតែរកឃើញផ្ទុកកូវីដ១៩ បន្ទាប់ពីចូលរួមលេងក្នុងកម្មវិធី Adria Tour ដែលរៀបចំដោយ Djokovic ផ្ទាល់៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation