មន្ត្រីជាន់ខ្ពស់កម្ពុជា ៖ ការរៀនភាសាចិននៅកម្ពុជាគឺជារឿងចាំបាច់ ព្រោះភាសាចិនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃទី១០ ខែកក្កដានេះ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាអញ្ជើញចែកសញ្ញាបត្របញ្ចប់ការសិក្សាភាសាចិនថ្នាក់បឋម ដល់មន្ត្រីរាជការចំនួន ២៥នាក់ ពីវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត សភា។

លោកស្រី វុធ សុភ័ក្ត្រណា នាយិកាវិទ្យាស្ថានខុនជឺ បានបញ្ជាក់ថា ថ្នាក់រៀនភាសាចិននៃក្រសួងទំនាក់ទំនជាមួយរដ្ឋសភាព្រឹទ្ធសភា ទទួលបានលទ្ធផលល្អ ដោយមានការខិតខំពីសំណាក់សិក្ខាកាម យ៉ាងយកចិត្តទុកដាក់រួមទាំងការអនុវត្តទ្រឹស្តីទៀតផង។

ឯកឧត្តមស្យុងប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាមានប្រសាសន៏លើកឡើងថា នៅកម្ពុជាមានសាលាភាសាចិនយ៉ាងច្រើនសម្រាប់បង្រៀនកូនចៅខ្មែរ។កាលពីឆ្នាំមុនមានទេសចរណ៏ជាង១លាននាក់ មកកម្ពុជា ដែលទាមទាមឲ្យមានការបង្រៀនភាសាចិនបន្ថែម សម្រាប់ទំនាក់ទំនងប្រាស្រ័យជាមួយទេសចរណ៏ចិនមកលេងកម្ពុជា។ហើយរដ្ឋាភិបាលចិន មានអាហារូបករណ៏រាប់រយកន្លែងសម្រាប់ផ្តល់ឲ្យនិស្សិតនិងមន្ត្រីរាជការកម្ពុជា ទៅបន្តការសិក្សានិងទៅ រៀនភាសាចិន នៅប្រទេសចិនផ្ទាល់។

នៅក្នុងឱកាសប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បឋម លោក ជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន មានប្រសាសន៌ថា ប្រទេសចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២នៃពិភពលោក ហេតុនេះភាសាចិនកាន់តែត្រូវបានគេប្រើ ប្រាស់យ៉ាងទូលំទូលាយក្នុងការងារធុរកិច្ច ហើយស្របពេលដែលឯកឧត្តម ស៊ី ជិនពីន ប្រធានាធិបតីចិនបានដាក់ចុះនូវគំនិតផ្ដួចផ្ដើម”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ក្នុងឆ្នាំ២០១៣ ដែលនេះជាគម្រោងមួយដ៏ធំ និងមានសក្ដានុពលដើម្បីជម្រុញ និងបង្កើតផ្លូវពាណិជ្ជកម្មថ្មី ការតភ្ជាប់ និងឱកាស ធុរកិច្ចជាមួយប្រទេស ចិនដែលឆ្លងកាត់ប្រទេសជាង ៦០ ក្នុងទ្វីបអាស៊ី អឺរ៉ុប បជ្ឈឹមបូព៌ា និងអាហ្វ្រិក។

លោកជំទាវបន្តថា តាមរយៈប្ដេជ្ញាចិត្តខាងនយោ បាយ និងមធ្យោបាយផ្សេងៗ ជាពិសេស មូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនា សម្ព័ន្ធអាស៊ី គម្រោងដ៏ធំនោះពិតជាទទួលបានជោគជ័យ និងផ្ដល់ប្រយោជន៍ដ៏ធំធេងក្នុងពលេលអនាគត កម្ពុជាគាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យា ស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជាដែលកំពុងបំពេញបេសកកម្មយ៉ាងប្រសើរថ្លៃថ្លាលើការបើកថ្នាក់បណ្ដុះបណ្ដាលភាសាចិនជូនដល់មន្ត្រីរាជការតាមបណ្ដាខេត្ត និងបណ្ដាក្រសួង-ស្ថាប័ននានារបស់រាជរដ្ឋាភិបាលរួមទាំងស្ថាប័នដ៏ទៃទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ស្របតាមទស្សនវិស័យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ”មនុស្ស ផ្លូវ ទឹក ភ្លើង៕


អត្ថបទ ៖ វងសុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation