ព័ត៌មានអន្តរជាតិ

អង្គការសុខភាពពិភពលោក៖ ប្រទេសជាច្រេីនដេីរក្នុងផ្លូវខុសក្នុងការឆ្លេីយតបទៅនឹងវីរុសកូវីដ១៩

image

អន្តរជាតិ៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា «ការឆ្លងរាតត្បាតជាសកលរបស់វីរុសកូវីដ១៩នឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើរដ្ឋាភិបាលនៃប្រទេសនានាមិនចាត់វិធានការច្បាស់លាស់ែថមទៀតដេីម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ»។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អាថាណុម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា «មានប្រទេសជាច្រើនដែលបានដេីរក្នុងផ្លូវខុសក្នុងការឆ្លេីយតបនឹងការរាតត្បាតរបស់វីរុសកូវីដ១៩»។

លោកបានបន្ថែមថា «ករណីឆ្លងកំពុងកើនឡើងដែលនេះបានបង្ហាញថាវិធានការជាក់ស្តែងមិនត្រូវបានអនុវត្ត ឬអនុវត្តតាម»។

បច្ចុប្បន្ននេះ ទ្វីបអាមេរិកគឺជាកន្លែងដែលវីរុសកូវីដ១៩កំពុងឆ្លងរាតត្បាតខ្លាំងជាងគេបំផុត។ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាមានការកើនឡើងនៃចំនួនអ្នកឆ្លងក្នុងគ្រាដែលមានភាពតានតឹងរវាងអ្នកជំនាញសុខភាព និងប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ។

សហរដ្ឋអាមេរិកដែលជាប្រទេសរងគ្រោះខ្លាំងជាងគេមានអ្នកឆ្លងវីរុសកូវីដ១៩ជាង៣លាន៤សែននាក់ និងមានអ្នកស្លាប់ច្រើនជាង១៣ម៉ឺន៨ពាន់នាក់៕


ព័ត៌មានទាក់ទង...