ចាប់បានរថយន្តដឹកលើសទម្ងន់ ២១២គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែមិថុនា ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញផ្សាយរបាយកការណ៏ដោយបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២១២គ្រឿង ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បានអោយដឹងថា តាមរយៈការឃាត់រថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ទាំងនេះ ក្រសួងបានធ្វើការពិន័យដោយ ទទួលបានថវិកាសរុបចំនួន ៥០០.៤៥០.០០០ រៀល ។

ក្រសួងសាធារណការនិងដឹកជញ្ជូន បន្តថា ចំនួនរថយន្តដឹកទំនិញលើសទម្ងន់ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ១១ គ្រឿង គឺពី ២០១ គ្រឿង ក្នុងខែឧសភា មក ២១២ គ្រឿង ក្នុងខែមិថុនា ឆ្នាំ២០១៨។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤៦តោន។

ជាមួយគ្នានេះក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងនូវកោតសរសើរដល់ក្រុមការងារជញ្ជីងចល័តរបស់ក្រសួង និងស្ថានីយជញ្ជីងទាំងអស់ដែលតាមដាននឹងអនុវត្តទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កន្លងមក ហើយបានអំពាវនាវកុំអោយមានកាដឹកលើសទម្ងន់ដែលធ្វើអោយខូចខាតដល់ផ្លូវថ្នល់និងដើម្បីចៀសវាងពីការផាកពិន័យ ដូចករណីខាងលើ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation