ព័ត៌មានជាតិ

កម្លាំង ប្រឆាំង គ្រឿងញៀន ភ្នំពេញ បង្ក្រាប ករណី ជួញដូរ គ្រឿងញៀន ០២ ករណី ដកហូត វ វត្ថុ តាង គ្រឿងញៀន ប្រមាណ ២ គីឡូក្រាម

image

ភ្នំពេញ ៖ កម្លាំង នគរបាល ការិយាល័យ ប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចេញ ប្រតិបត្តិការ បង្ក្រាប ករណី ជួញដូរ គ្រឿងញៀន ២ ករណី ផ្សេង គ្នា ដកហូត វត្ថុ តាង គ្រឿងញៀន ២ កញ្ចប់ ថង់ ធំ ស្មើនឹង ទម្ងន់ ប្រមាណ ២ គីឡូក្រាម និង ឃាត់ខ្លួន ជនសង្ស័យ គ្រឿងញៀន ជនជាតិ ខ្មែរ និង ជនជាតិ វៀតណាម ០២ នាក់ នៅ ក្នុង ខណ្ឌទួលគោក និង ខណ្ឌ ប្ញ ស្សី រាជធានី ភ្នំពេញ ។

ប្រតិបត្តិការ បានធ្វើឡើងនៅ ថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ ២០២០ ដែល មានការ សម្របសម្រួល នីតិវិធី ដោយ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ចំនួន ០២ រូប គឺលោក ឡុ ង ជាប និង លោក សឿ ឡង ឌី ។

លោក វរសេនីយ៍ទោ រ៉ឹ ម ម៉ិច នាយការិយាល័យ នគរបាល ប្រឆាំង គ្រឿងញៀន ប្រាប់ ឱ្យ ដឹង ថា ការ បង្ក្រាប ចាប់ខ្លួន ជនសង្ស័យ ជួញដូរ គ្រឿងញៀន ទាំង ០២ នាក់ ដឹកនាំ កម្លាំង ចុះ ស្រា ជ្រាវ ស៊ើបអង្កេត ផ្ទាល់ ដោយ លោក ឧត្តមសេនីយ៍ទោ ហួត ចាន់ យ៉ា រ៉ា ន់ ស្នងការ រង ទទួល ផែនការ ងារ ប្រឆាំង គ្រឿងញៀន ក្រោយ ពី កម្លាំង ជំនាញ បាន កំណត់ មុខសញ្ញា ជនសង្ស័យ និង ឈាន ទៅ ដល់ ការ បង្ក្រាប ចាប់ខ្លួន ជនសង្ស័យ គ្រឿងញៀន ទាំង ០២ នាក់ ជា បន្តបន្ទាប់ ។

លោកនាយ ការិយាល័យ ប្រាប់ ឱ្យ ដឹង ទៀត ថា ប្រតិបត្តិការ បង្ក្រាប គ្រឿងញៀន មុន ដំបូង វេលា ម៉ោង ៥ ល្ងាច ថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ ២០២០ កម្លាំង នគរបាល ប្រឆាំង គ្រឿងញៀន បាន ចាប់ខ្លួន ជនសង្ស័យ ០១ នាក់ មានឈ្មោះ ញឹ ម គឹ ម លៀង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ គ្មាន មុខរបរ ពិតប្រាកដ នៅ ចំណុច ខាង មុខ សាកលវិទ្យាល័យ អាស៊ី - អឺរ៉ុប ផ្លូវ ២៥៧ សង្កាត់ ទឹកល្អក់ ០១ ខណ្ឌទួលគោក ខណៈ ជនសង្ស័យ ធ្វើ ដំណើរ តាម មធ្យោបាយ ដឹក ជញ្ជូន ផាស អាប់ ។ ឆែកឆេរ ត្រួតពិនិត្យ និង រក ឃើញ ដកហូត វត្ថុ តាង គ្រឿងញៀន មេ តំ ហ្វេ តា មីន ទឹកកក ចំនួន ០១ កញ្ចប់ ថង់ ធំ ស្មើនឹង ទម្ងន់ ១០០០.៧៤ ក្រាម និង មធ្យោបាយ ដឹក ជញ្ជូន ផាស អាប់ ០១ គ្រឿង ។

លោកនាយ ការិយាល័យ បាន ប្រាប់ ឱ្យ ដឹង ទៀត ថា នៅ ថ្ងៃ ដដែល កម្លាំង នគរបាល ប្រឆាំង គ្រឿងញៀន ក៏ បាន បន្ត ស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាប ចាប់ខ្លួន ជនសង្ស័យ ជួញដូរ គ្រឿងញៀន ០១ នាក់ ទៀត ជា ជនជាតិ វៀតណាម មានឈ្មោះ សុខ ច ន្ថា ភេទ ប្រុស អាយុ ៥៧ ឆ្នាំ ប្រកប មុខរបរ រត់ ផាស អាប់ នៅ ចំណុច ផ្លូវជាតិ លេខ ៥ សង្កាត់ គីឡូម៉ែត្រ លេខ ៦ ខណ្ឌ ប្ញ ស្សូ កែវ ត្រួតពិនិត្យ រក ឃើញ ដកហូត វត្ថុ តាង គ្រឿងញៀន មេ តំ ហ្វេ តា មីន ទឹកកក ០១ កញ្ចប់ ថង់ ធំ ស្មើនឹង ទម្ងន់ ៩២៩.៨៤ ក្រាម និង មធ្យោបាយ ដឹក ជញ្ជូន ផាស អាប់ ០១ គ្រឿង ។

ប ច្ចុ ប្ប ជនសង្ស័យ គ្រឿងញៀន និង វត្ថុ តា គ្រឿងញៀន កម្លាំង ការិយាល័យ ជំនាញ កំពុង យក មក សាកសួរ និង កសាង សំណុំរឿង ចាត់ការ តាម ផ្លូវច្បាប់ ៕