Real Madrid សង្ឃឹមថា នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរ Kylian Mbappe នៅរដូវកាលក្រោយ
| កីឡា
SHARE

La Liga៖ មានការរាយការណ៍ថា ក្លិប Real Madrid នឹងអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប PSG នៅរដូវកាលក្រោLa Liga៖ មានការរាយការណ៍ថា ក្លិប Real Madrid នឹងអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប PSG នៅរដូវកាលក្រោយ។

Mbappe ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរចេញទៅទឹកដី Bernabeu ស្របពេលអ្នកចាត់ការ Zinedine Zidane បានកោតសរសើរ និងតាមដាន រូបគេយូរមកហើយ។

សារពត៌មាន Marca ក៏បានលើកឡើងថា Real Madrid មានសុទិដ្ឋិនិយមថា Mbappe នឹងមិនទទួលយកកិច្ចព្រមព្រៀងថ្មីជាមួយនឹងក្លិបជើងឯកបារាំងទេ ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Mbappe នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២២ មានន័យថា ប្រសិនបើគេមិនចុះកិច្ចព្រមព្រៀងផ្ទេរលើលក្ខខណ្ឌថ្មីទេ នោះរូបគេអាចនឹងចាកចេញដោយឥតតម្លៃខ្លួន។ បែបនេះហើយ គឺជាអ្វីដែល Real Madrid សង្ឃឹមថា ពួកគេអាចនឹងទទួលបានខ្សែប្រយុទ្ធឆ្នើមនេះក្នុងតម្លៃថោកមួយនៅរដូវក្តៅឆ្នាំ២០២១៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation