ទឹកថ្នាំជ្រលក់ដៃបម្រើឲ្យការបោះឆ្នោតចំនួន ៥១០០០ដប តម្លៃជាង៨សែនដុល្លារ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ ឯកឧត្តមសោម សូលីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងនៅថ្ងៃនេះ ថា ទឹកថ្នាំជ្រលក់ដៃចំនួន ៥១០០០ដប បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែល គ.ជ.ប ដែលទិញពីប្រទេសឥណ្ឌា គឺក្នុងមួយដបតម្លៃ ១៥.៧០ដុល្លារ (ដប់ប្រាំដុល្លារចុច៧០សេន) សរុបទាំងអស់ជាង ៨សែនដុល្លារ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការបង្ហាញទឹកខ្មៅជ្រលក់ដៃសម្រាប់បម្រើដល់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដល់តំណាងគណបក្សនយោបាយ និងអង្គការ សមាគមជាតិ និងអន្តរជាតិ រួមទាំងភាគីពាក់ព័ន្ធ នៅសាលសន្និសីទសារព័ត៌មាន គ.ជ.ប។ការបង្ហាញនេះ គឺឲ្យតំណាង គណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឲ្យដឹងពីគុណភាពនៃ ទឹកខ្មៅជ្រលក់ដៃ។

បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ឯកឧត្តមហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប ទឹកខ្មៅទាំងនេះ នឹងត្រូវទុកសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោតជាង ២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ ប្រើទឹកខ្មៅចំនួន២ដប ដែលទឹកខ្មៅមួយដបមានចំណុះ ៧០មិលី្លលីត្រ៕



អត្ថបទ៖មួង សុវណ្ណារិទ្ធ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation