យន្តហោះឈ្នួលមួយគ្រឿងបានធ្លាក់នៅអាហ្វ្រិកខាងត្បូងកាលពីថ្ងៃអង្គារបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និង២០នាក់ទៀតរងរបួស។ អ្នកនាំពាក្យសេវាកម្មគ្រាអាសន្ន លោក Johan Pieterse បាននិយាយថាការរងរបួសដែលបណ្ដាលមកពីការធ្លាក់យន្ដហោះនៅថ្ងៃអង្គារនារដ្ឋធានីប្រេតូរីយ៉ាមានទាំងរបួសធ្ងន់និងរបួសស្រាល។ ការធ្លាក់យន្តហោះនេះបានកើតឡើងនៅជិតព្រលានយន្តហោះមួយក្នុងតំបន់ Wonderboom។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីរូបភាពយន្តហោះដែលរងការខូចខាតនៅឯទីវាលមួយ។ ស្លាកយីយោក្រុមហ៊ុនយន្ដហោះនេះសរសេរនៅពីខាងលើកន្លែងចាក់សាំងថា Martin's Air Charter។ អាជ្ញាធរមានសមត្ថកិច្ចកំពុងស៊ើបអង្កេតករណីធ្នាក់យន្ដហោះនេះ៕