កីឡា

ពានរង្វាន់ Ballon d'Or ត្រូវបានផ្អាកសម្រាប់ឆ្នាំ២០២០នេះ

image

បរទេស៖ ពានរង្វាន់បាល់មាស Ballon d'Or ត្រូវបានផ្អាកសម្រាប់ឆ្នាំ២០២០នេះ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រពានមួយនេះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ France Football ដែលជាស្ថាប័នម្ចាស់ពានរង្វាន់មួយនេះ។

ពានរង្វាន់ដែលបង្កើតឡើងតាំងពីឆ្នាំ១៩៥៦នេះ មានកីឡាករកំពូលកម្រិតពិភពលោក Lionel Messi បានឈ្នះច្រើនជាងគេ គឺ ៦ដង តាមពីក្រោយដោយ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo ដែលឈ្នះ៥សម័យកាល។

យ៉ាងណា សម្រាប់ពានរង្វាន់ឆ្នាំនេះ ស្ថាប័ន France Football បានលើកឡើងពីហេតុផលជាច្រើន ដោយមានទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩ ដែលអាចប៉ះពាល់ដល់ការវាយតម្លៃចំពោះសមត្ថភាពពិតៗរបស់កីឡាករទាំងអស់។

ស្ថាប័នមួយនេះ បានចាត់ទុកឆ្នាំ២០២០ ជាឆ្នាំករណីពិសេសមួយ ហើយកិត្តិយសពានមួយនេះមិនត្រូវកាត់សេចក្ដីតាមរយៈទម្រង់លេងមិនពេញលេញក្នុងស្ថានភាពគ្រោះអាសន្នរបស់ពិភពលោកនោះទេ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ France Football បានយល់ឃើញថា ការផ្អាកក្នុងរយៈពេលមួយឆ្នាំនេះ ក៏ជួយការពារកិត្តិនាម និងភាពស្របច្បាប់របស់ពានមួយនេះផងដែរ៕


ព័ត៌មានទាក់ទង...