ព័ត៌មានជាតិ

កងរាជអាវុធហត្ថ៨រយនាក់នឹងចូលរួមក្នុងពីធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ ១៤ កក្តដា ១៩៩៣-១៤ កក្តដា ២០១៨

image

(ស្វាយរៀង)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចល័តកម្លាំងកងរាជអាវុធហត្ថពី រាជធានីភ្នំពេញ ទៅខេត្តស្វាយរៀង ដើម្បីចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០១៨)។

តាមការប្រកាសរបស់កងរាជអាវុធហត្ថបញ្ជាក់ថា កម្លាំងចំនួន៨០០នាក់ នឹងចេញដំណើរពីរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ វិលត្រឡប់មកវិញនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨។

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាផ្នែកមួយនៃកងយោធពល ខេមរភូមិន្ទ ដែលត្រូវបានបង្កើតនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ១៩៩៣ តាមព្រះរាជក្រឹត្យត្រាសបង្គាប់របស់ព្រះបរមរតនកោដ្ឋ ដែលសព្វថ្ងៃនេះមាននាយឧត្តមសេនីយសៅ សុខា ជាមេបញ្ជាការនិង ស្ថិតក្រោមបញ្ជារផ្ទាល់ របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។

កងរាជអាវុធហត្ថបាននិងកំពុងប្រកាន់ភ្ជាប់នូវតួនាទី ភារកិច្ច និងកាតព្វកិច្ច ដូចជាការពារជីវិតបុគ្គលគ្រប់រូប, ការពារទ្រព្យសម្បត្តិរដ្ឋ និងឯកជន, ការពារសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប, បង្ក្រាបបទល្មើស, ជួយសង្គ្រោះប្រជាពលរដ្ឋ និងរួមចំណែកអនុត្តរាល់បទបញ្ជាក្នុងការការពារបូរណភាពទឹកដី៕

ព័ត៌មានទាក់ទង...