West Ham មិនមានគម្រោងបន្តកិច្ចសន្យាដល់ប្រធានក្រុម Mark Noble នៅរដូវកាលក្រោយនោះទេ
| កីឡា
SHARE

Premier League៖ ក្លិបបាល់ទាត់ West Ham United មិនមានគម្រោងផ្តល់នូវកិច្ចសន្យាថ្មីដល់ប្រធានក្រុម Mark Noble នោះទេនៅរដូវកាលក្រោយ។

យោងតាមរបាយការណ៍មួយនៅក្នុងកាសែត The Sun នៅថ្ងៃនេះបានអះអាងថា ប្រធានក្រុមរបស់ក្លិបរហស្សនាមញញួរយក្ស មិនយល់ព្រមលើកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំនោះទេ ដែលមានន័យថាអាចឱ្យ Mark Noble លេងនៅក្លិបនេះលើសពីងាយុ ៣៥ ឆ្នាំ។

យ៉ាងណាមិញ ប្រភពពី West Ham បានប្រាប់ Football Insider ថាវាមិនមែនជារឿងពិតនោះទេហើយអនាគតរបស់ Noble នៅក្លិបលើសពីកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេទៅទៀត ពោលគឺកំពុងត្រូវបានចរចា។

ខ្សែបម្រើវ័យ ៣៣ ឆ្នាំរូបនេះកំពុងជាប់កុងត្រាជាមួយក្លិបដែលគាត់បានចំណាយពេលពេញមួយអាជីពរហូតដល់រដូវក្តៅឆ្នាំ ២០២១ ។

Mark Noble មានតួនាទីសំខាន់នៅ West Ham United ក្នុងការជួយក្លិបឱ្យគេចផុតពីតំបន់គេកាត់ចោលពីក្របខ័ណ្ឌ Premier League រដូវកាលនេះ។

ស្របពេលដែល ពីរប្រកួតចុងក្រោយត្រូវបានគេមើលឃើញផងដែរថា គេមានចំណែកជួយក្រុមយ៉ាងខ្លាំងក្នុងការទទួលជ័យជម្នះលើ ក្រុម Watford និង Norwich City ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation