ទីក្រុងម៉ូស៊ូល ស្ថិតនៅក្នុងស្ថានភាពខូចខាតយ៉ាងធ្ងន់ធ្ងរនៅឡើយក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីបានទទួលជ័យជំនះលើក្រុមរដ្ឋអ៊ីស្លាម
| ព័ត៌មានអន្តរជាតិ
SHARE

ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស(NRC)ដែលជាអង្គការជំនួយធំមួយដែលធ្វើការនៅក្នុងប្រទេសអ៊ីរ៉ាក់បានបញ្ចេញវីដេអូនៃការបំផ្លិចបំផ្លាញជាទូទៅនៅភាគខាងលិច Mosul មួយឆ្នាំបន្ទាប់ពីវាត្រូវបានកាន់កាប់ដោយកងកម្លាំងអ៊ីរ៉ាក់ពីក្រុមរដ្ឋអ៊ិស្លាម។

វីដេអូបានបង្ហាញពីការខូចខាតដ៏គួរឲ្យរន្ធត់ដែលទីក្រុងនេះបានរងគ្រោះជាច្រើនខែដោយការប្រយុទ្ធគ្នាហើយត្រូវបានជួសជុលតិចតួច​រហូតមកដល់ពេលនេះ។ គំនរកម្ទេចថ្មខ្លះត្រូវបានគេយកឬឈូសឆាយចេញ ប៉ុន្តែមិនមានការស្ថាបនាឡើងវិញ​ជាដុំកំភួននោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ NRC បាននិយាយថាប្រហែល ៩០ %នៃភាគខាងលិចនៃទីក្រុងនេះនៅតែបន្តបំផ្លិចបំផ្លាញដោយបន្សល់ទុកនូវកម្ទេចកម្ទី ៨ លានតោន​។

យោងទៅតាម NRC, សាលារៀនចំនួន ៦២ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង​ ហើយ ២០៧ ត្រូវរងការខូចខាតដោយអន្លើ។ សេចក្តីថ្លែងការណ៍មួយបាននិយាយថាមនុស្ស ១ភាគ ៣ នៃអ្នកស្រុកដែលត្រូវបានផ្លាស់ទីលំនៅបានប្រាប់ NRC ថាពួកគេអាចប្រឈមនឹងការបណ្តេញចេញពីកន្លែងដែលពួកគេកំពុងលាក់ខ្លួនពីព្រោះពួកគេមិនអាចមានលទ្ធភាពជួលបាន។

អង្គការនេះបាននិយាយថា​គេរួមចំណែកក្នុងការកសាងលំនៅដ្ឋានរាប់រយខ្នងនិងសាលារៀនចំនួន២១ ព្រមទាំងផ្តល់ជំនួយផ្នែកច្បាប់ដល់គ្រួសារជាច្រើន​៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation