អាមេរិកចាប់ខ្លួនជនជាតិចិន៣នាក់ពីបទលួចបន្លំទិដ្ឋាការ
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ អាមេរិកបានចោទប្រកាន់ជនជាតិចិនចំនួន៤នាក់ពីបទក្លែងបន្លំឯកសារពេលដាក់ពាក្យស្នេីសុំទិដ្ឋាការចូលមកអាមេរិកដោយពួកគេបានលាក់បាំងអំពីសមាសភាពរបស់ពួកគេនៅក្នុងកងកម្លាំងប្រដាប់អាវុធចិន។

ក្នុងចំណោមជនជាតិចិនទាំង៤នាក់ មាន៣នាក់ហេីយត្រូវបានចាប់ខ្លួន ខណៈដែលជនទី៤ត្រូវបានគេរាយការណ៍មកថាកំពុងលាក់ខ្លួនក្នុងស្ថានកុងស៊ុលចិនក្នុងទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) ដេីម្បីគេចពីការតាមចាប់ខ្លូនរបស់ FBI។

ភ្នាក់ងារ FBI ក៏បានសម្ភាសមនុស្សនៅក្នុងទីក្រុងចំនួន២៥នៅក្នុងអាមេរិកដែលមិនបានប្រកាសអំពីទំនាក់ទំនងរបស់ពួកគេជាមួយយោធាចិន។

ក្រុមរដ្ឋអាជ្ញាអាមេរិកបាននិយាយថា ការលាក់បាំងនេះគឺជាផ្នែកមួយនៃផែនការរបស់ចិនក្នុងការបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្ររបស់កងទ័ពចិនចូលមកក្នុងសហរដ្ឋអាមេរិក។

មន្ត្រីក្រសួងយុត្តិធម៌អាមេរិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ស មាជិកនៃកងទ័ពចិនបានដាក់ពាក្យសុំទិដ្ឋាការផ្នែកស្រាវជ្រាវដេីម្បីចូលមកអាមេរិក ប៉ុន្តែពួកគេបានលាក់បាំង «ទំនាក់ទំនងពិតប្រាកដ» របស់ពួកគេជាមួយយោធាចិន។

ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីអាមេរិកបានប្រកាសថា អ្នកវិទ្យាសាស្ត្រចិនម្នាក់បានចូលលាក់ខ្លួននៅក្នុងស្ថានកុងស៊ុលចិនក្នុងទីក្រុងសានហ្វ្រានស៊ីស្កូ ហើយមួយថ្ងៃបន្ទាប់ពីមន្រ្តីអាមេរិកបានបញ្ជាឱ្យបិទស្ថានកុងស៊ុលចិននៅទីក្រុងហ៊ូស្តុន (Houston) ដោយនិយាយថា ស្ថានកុងស៊ុលនេះមានជាប់ពាក់ព័ន្ធក្នុងករណីការលួចកម្មសិទ្ធិបញ្ញារបស់អាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍មុនពេលការចាប់ខ្លួនត្រូវបានប្រកាស មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនបីន (Wang Wenbin) បានហៅការចោទប្រកាន់របស់អាមេរិកថា «ជាការបង្កាច់បង្ខូចព្យាបាទ» និងបាននិយាយថា ប្រទេសចិន «ត្រូវតែធ្វើការឆ្លើយតបជាចាំបាច់ និងការពារសិទ្ធិស្របច្បាប់របស់ខ្លួន»៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation