ព័ត៌មានអន្តរជាតិ

ចិនគំរាមលែងទទួលស្គាល់លិខិតឆ្លងដែនអង់គ្លេសពិសេសសម្រាប់ពលរដ្ឋហុងកុង

image

ចិន៖ រដ្ឋាភិបាល ចិន កាល ពី ថ្ងៃ ព្រហស្បតិ៍ បាន គំរាម ថា ខ្លួនប្រហែល នឹងលែងទទួល ស្គាល់លិខិត ឆ្លង ដែន អង់គ្លេស ពិសេសសម្រាប់ ពលរដ្ឋ ហុងកុង «ជាឯកសារធ្វេីដំណេីរដែលមានសុពលភាព» ទៀតហេីយ ។

រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃពុធបានប្រកាសថា ពលរដ្ឋហុងកុងដែលកាន់លិខិតឆ្លងដែនអង់គ្លេសពិសេសនោះអាច ដាក់ ពាក្យ សុំ ទិដ្ឋាការ ពិសេស ទៅ រស់ នៅ អង់គ្លេស ដែល បើក ផ្លូវ ឲ្យ ទទួល បាន សញ្ជាតិ បន្ទាប់ពីរស់នៅបាន៥ឆ្នាំ។

ការផ្តល់ជូននេះធ្វើឡើងបន្ទាប់ពីប្រទេសចិនបានដាក់ចេញនូវច្បាប់សន្តិសុខជាតិថ្មីនៅក្នុងទីក្រុងហុងកុង។

ជាការឆ្លើយតប មន្ត្រាំនាំពាក្យឲ្យក្រសួងការបរទេសចិន លោក វ៉ាង វេនបីន (Wang Wenbin) បាននិយាយថាសកម្មភាពរបស់ភាគីអង់គ្លេសគឺជាការបំពាន ច្បាប់ អន្តរជាតិ និងជ្រៀតជ្រែកហួសហេតុក្នុងកិច្ចការក្រុងហុងកុង និងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយចិននឹងពិចារណាពីការចាត់វិធានការឆ្លេីយតបដែលសមស្រប។

បច្ចុប្បន្នមានអ្នកកាន់លិខិតឆ្លងដែនអង់គ្លេសប្រហែល៣ម៉ឺននាក់នៅក្រុងហុងកុង ហើយពលរដ្ពពី ២លាន៥សែន ទៅ២លាន៧សែននាក់ទៀតមានសិទ្ធិដាក់ពាក្យសុំលិខិតឆ្លងដែននេះ៕


ព័ត៌មានទាក់ទង...