ធ្លាក់ឧទ្ធម្ភាគចក្រយោធា១គ្រឿង នៅហ្វីលីពីន, រួចផុតពីការស្លា ប់តែម្នាក់ប៉ុណ្ណោះ
| ព័ត៌មានអន្តរជាតិ
SHARE

ប្រែសម្រួល៖ លាភ

ហ្វីលីពីន៖ យ៉ាងតិចបុគ្គលិកចំនួន ០៤នាក់ បានស្លា ប់ និង ១នាក់ទៀត រងរបួស ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង នៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន នៅថ្ងៃសុក្រនេះ។

ឧទ្ធម្ភាគចក្រយោធារបស់ហ្វីលីពីន បានធ្លាក់ បន្ទាប់ពីហោះឡើងបានបន្តិច ក្នុងលំហាត់សម នៅព្រលានយន្តហោះយោធា Cauayan នៅខេត្ត Isabela ។ ឧទ្ធម្ភាគចក្រ ប្រភេទ Huey (UH-1D) មានផ្ទុកពីឡុត ២រូប មន្ត្រីយោធា១រូប និងកងទ័ពអាកាស ២រូប (រួចផុតជីវិត១នាក់)។ ចំពោះមូលហេតុនៃការធ្លាក់នេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។

យោធាហ្វីលីពីន បានផ្អាកមិនឱ្យហោះហើរនូវឧទ្ធម្ភាគចក្រ Huey នៅទូទាំងប្រទេស បន្ទាប់ពីឧបទ្ទវហេតុនេះ។ ឧទ្ធម្ភាគចក្រទាំងអស់នេះ នឹងត្រូវទទួលការត្រួតពិនិត្យដើម្បីធានាសុវត្ថិភាព ខណៈមូលហេតុនៃការធ្លាក់ មិនទាន់អាចកំណត់បាននៅឡើយ៕

ប្រភព៖ CNN Philippines


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation