ទីប្រឹក្សាសន្តិសុខជាតិរបស់ លោក ត្រាំ ឆ្លងវីរុសកូវីដ១៩
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ សេតវិមានបានបញ្ជាក់ថា លោក រ៉ូបឺត អូប្រៀន (Robert O'Brien) ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩។

លោក អូប្រៀន អាយុ៥៤ឆ្នាំពេលនេះបានដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីគេ និងបំពេញការងារពីផ្ទះ។

សេចក្ដីថ្លែងការណ៍របស់សេតវិមានប្រកាសថា ជំនួយការរូបនេះរបស់ប្រធានាធិបតីបានចេញរោគសញ្ញាកម្រិតស្រាល ហេីយប្រធានាធិបតី និងអនុប្រធានាធិបតីមិនប្រឈមនឹងការឆ្លងវីរុសកូវីដ១៩ពីគាត់ទេ។

លោក អូប្រៀន គឺជាមន្ត្រីជាន់ខ្ពស់បំផុតនៅក្នុងរដ្ឋបាលរបស់ លោក ត្រាំ ដែលបានឆ្លងវីរុសនេះ។

គេនៅមិនទាន់ដឹងច្បាស់ទេថាតើ លោក អូប្រៀន និងលោក ត្រាំ បានជួបគ្នាលើកចុងក្រោយនៅពេលណា ប៉ុន្តែមន្ត្រីម្នាក់បាននិយាយថា ពួកគាត់ទាំងពីរទេីបជួបគ្នាដែរ។ កាលពីពីរសប្តាហ៍មុន អ្នកទាំងពីរបានបង្ហាញខ្លួនជាមួយគ្នាក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ៃអាមី។

គួរកត់សម្គាល់ថា អ្នកដែលនៅក្បែរប្រធានាធិបតីអាមេរិកត្រូវបានធ្វើតេស្តិ៍រកវីរុសកូវីដ១៩ជាទៀងទាត់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation