សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមានសកម្មភាពលេងកីឡាតាមសួនឡើងវិញ តែក្លឹបហាត់មិនទាន់អនុញ្ញាត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឱ្យដំណើរការនូវសកម្មភាពហាត់ប្រាណ លេងកីឡាតាមទីសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកប៉ុណ្ណោះ។

សម្រាប់ការហាត់ប្រាណនៅតាមក្លិបដែលមានសម្ភារ ក្រសួងនៅមិនទាន់អនុញ្ញាតឲ្យដំណើរការឡើងវិញទេ ព្រោះនៅកន្លែងហាត់នោះ មានប្រើសម្ភាររួមគ្នា។
ទោះជាអនុញ្ញាតឲ្យដំណើរការវិញក៏ដោយ ប៉ុន្តែត្រូវបន្តគោរពតាមវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់ដូចជា៖

– រក្សាអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល សម្លាប់មេរោគ ពាក់ម៉ាស់ និងវាស់កម្ដៅ
– រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១,៥០ ម៉ែត្រ
– ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡាត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
– ត្រូវធានាថាកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺ COVID-19៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation