ព័ត៌មានអន្តរជាតិ

ចិនផ្អាកសន្ធិសញ្ញាធ្វេី បត្យាប័ន របស់ ទីក្រុង ហុងកុង ជាមួយ កាណាដា អូស្ត្រាលី និង អង់គ្លេស

image

ចិន៖ ប្រទេស ចិន បាន ប្រកាស កាលពីថ្ងៃ អង្គារ ថា ខ្លួន បានផ្អាកសន្ធិសញ្ញាធ្វេី បត្យាប័ន របស់ ទីក្រុង ហុងកុង ជាមួយ ប្រទេស កាណាដា អូស្ត្រាលី និង ចក្រភព អង់គ្លេស ដែល នេះ ជា វិធានការ ឆ្លេីយតប មួយបន្ទាប់ពី មាន ការ សម្រេច ស្រដៀង គ្នា នេះ ដែរ ដោយ ប្រទេស ទាំង ៣នោះ។

ប្រទេស កាណាដា អូស្ត្រាលី និង ចក្រភព អង់គ្លេស បានផ្អាកសន្ធិសញ្ញាធ្វេីបត្យាប័នជាមួយក្រុងហុងកុងក្នុងខែនេះបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ច្បាប់សន្តិសុខជាតិថ្មីលេីទីក្រុងហុងកុង។

មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៉ីន (Wang Wenbin) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការសម្រេចរបស់ប្រទេសទាំងនោះ។

លោក វ៉ាង បាននិយាយថា «ប្រទេស ទាំង នោះ បាន យក ច្បាប់ សន្តិសុខ ជាតិ ថ្មីដែលចិនបានដាក់ទៅលេីទីក្រុងហុងកុង ធ្វេីជាលេស ក្នុង ការ ប្រកាស ជា ឯកតោភាគី នូវ ការ ផ្អាកសន្ធិសញ្ញាធ្វេី បត្យាប័នជាមួយ ទីក្រុង ហុងកុងដែលជាការជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន និងបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។

កាលពីថ្ងៃអង្គារ ប្រទេសនូវែលសេឡង់ក៏បានផ្អាកសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុងដែរដោយសារបញ្ហាច្បាប់សន្តិសុខជាតិថ្មីនោះ។

ក្រុមអ្នករិះគន់និយាយថា ច្បាប់សន្តិសុខជាតិថ្មីដែលត្រូវបានគេរិះគន់ជាទូទៅនោះបង្កភាពងាយស្រួលទៅដល់ការដាក់ទោសទណ្ឌក្រុមអ្នកតវ៉ា និងកាត់បន្ថយស្វ័យភាពរបស់ទីក្រុងហុងកុង៕


ព័ត៌មានទាក់ទង...