ខ្សែការពារ Dejan Lovren និងខ្សែបម្រើ Adam Lallana បញ្ចប់ដំណើររួមរស់ជាមួយ Liverpool
| កីឡា
SHARE

Premier League៖ ខ្សែការពារ Dejan Lovren និងខ្សែបម្រើ Adam Lallana បានសម្រេចចាកចេញពី Liverpool ក្រោយទើបតែបញ្ចប់ Premier League រដូវកាល២០១៩-២០ កាលពីពេលថ្មីៗនេះ។

ជាក់ស្តែង ខ្សែការពារក្រូអាត Dejan Lovren បានផ្ទេរទៅកាន់ក្លិបរុស្ស៊ី Zenit Saint-Petersburg ក្នុងតម្លៃខ្លួនប្រមាណ១២លានអឺរ៉ូ ជាមួយកិច្ចសន្យារយៈពេល៣ឆ្នាំ។

Dejan Lovren បានចូលរួមជាមួយក្លិប Liverpool ដែលជាម្ចាស់ជើងឯកថ្មីរបស់អង់គ្លេស កាលពីឆ្នាំ២០១៤ ដោយផ្ទេរពីក្លិប Southampton និងបានបង្ហាញខ្លួនចំនួន១៨៥លើក និងរកបាន៨គ្រាប់ឱ្យក្លិបហង្សក្រហមនេះ។

ចំណែកឯ ខ្សែបម្រើ Adam Lallana វិញ បានចែកផ្លូវគ្នាជាមួយ Liverpool ទៅកាន់ក្លិប Brighton & Hove Albion។

Lallana បានចូលលេងឱ្យ Liverpool តាំងពីឆ្នាំ២០១៤ ដូច Dejan Lovren ដែរ ហើយបង្ហាញខ្លួនបាន ១៧៨ដង និងរកបាន ២២គ្រាប់។ ការចាកចេញរបស់គេ គឺ បន្ទាប់ពីផុតកុងត្រាជាមួយក្លិប ហើយសម្រេចផ្លាស់ទៅក្លិប Brighton ដែលឈរលេខ១៥ នៅលីគកំពូលអង់គ្លេស៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation