គណៈកម្មការទន្លេមេគង្គ ព្រមានពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅផ្នែកខ្លះនៃកម្ពុជា ឡាវ និងវៀតណាម
| ព័ត៌មានជាតិ
SHARE

កម្ពុជា៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ អ៊ឹម អ ស៊ី បានចេញការព្រមានពីគ្រោះរាំងស្ងួតនៅភាគឦសានប្រទេសកម្ពុជា ភាគខាងត្បូងប្រទេសឡាវ និងប៉ែកកណ្ដាលប្រទេសវៀតណាម ដោយសារតែភ្លៀងធ្លាក់ក្នុងកម្រិតតិចតួច និងការបិទទឹកពីប៉ែកខាងលើទន្លេមេគង្គ។

មជ្ឈមណ្ឌលគ្រប់គ្រង់ទឹកជំនន់ និង គ្រោះរាំងស្ងួត របស់អ៊ឹម អ ស៊ី បានឱ្យដឹងថា តំបន់ផ្សេងៗទៀត ក៏អាចប្រឈមមុខនឹងគ្រោះរាំងស្ងួតកម្រិតមធ្យមទៅខ្លាំងផងដែរ។ អាងទន្លេមេគង្គក្រោម បានជួបប្រទះនូវការថយចុះនូវទឹកភ្លៀង ប្រហែល ៧០% កាលពីខែឧសភា និងខែមិថុនា បើធៀបនឹងឆ្នាំមុនដែលបានធ្វើឱ្យតំបន់នេះបានជួបនូវគ្រោះរាំងស្ងួតរួចទៅហើយ។ តួលេខនៅខែកក្កដា មិនទាន់ត្រូវបានបញ្ចេញនោះទេ។

គណៈកម្មការទន្លេមេគង្គ បានឱ្យដឹងថា នៅកម្ពុជា បឹងទន្លេសាប គិតមកទល់ពេលនេះ មានកម្រិតទឹកត្រឹមតែ១ភាគ៣ នៃកម្រិតទឹកជាធម្មតា។ ទន្លេសេកុង សេសាន និងស្រែពក មានសភាពហួតហែង នៅខែនេះ។ សម្រាប់ប្រទេសឡាវ នៅជុំវិញរដ្ឋធានីវៀងចន្ទន៍ បានរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងកម្រិតទឹកភ្លៀងតិចតួច។ អ៊ឹម អ ស៊ី ជាទូទៅ តែងតែធ្វើការព្រមានពីទឹកជំនន់ អំឡុងពេលនេះ៕

ប្រែសម្រួល៖ លាភ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation