ព័ត៌មានជាតិ

បុរសម្នាក់ បាត់បង់ជីវិត ដោយសាររន្ទះបាញ់ ខណៈពេលទៅមើលស្រូវនៅវាលស្រែ ក្នុងខេត្តបន្ទាយមានជ័យ

image

បន្ទាយមានជ័យ៖ បុរសម្នាក់ បានបាត់បង់ជីវិតដោយសាររន្ទះបាញ់ នៅវាលស្រែ ខណៈពេលទៅមើលស្រូវ នៅត្រង់ចំណុចលើភ្លឺស្រែខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

តាមប្រភពព័ត៌មានពីនគរបាលស្រុភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ឡាសី ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រក ខេត្តបន្ទាយមានជ័យ ។

តាមការបំភ្លឺពីក្រុមគ្រួសារ នៅថ្ងៃកើតហេតុ ជនរងគ្រោះ បានទៅមើលស្រូវនៅវាលស្រែ ខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ។ នៅល្ងាចនោះ មេឃធ្លាក់ភ្លៀង លាយឡំជាមួយផ្គររន្ទះ។

ដោយសារល្ងាចហើយ មិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ តេទូរស័ព្ទក៏មិនចូល ក៏បានឲ្យបងប្អូនមកតាមមើលនៅវាលស្រែ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើភ្លឺស្រែយ៉ាងអាណោចអាធម្ម ហើយក៏មានការភ្ញាក់ផ្អើលតែម្តង។

នគរបាល បានបញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យលើខ្លួនសព ជនរងគ្រោះ គឺពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះឡើយ។ ក្រោយពីពិនិត្យរួច សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានទាក់ទង...