វៀតណាមរាយការណ៍ពីករណីមនុស្សស្លាប់ម្នាក់ដំបូង ដោយសារវីរុសកូវីដ១៩
| ព័ត៌មានអន្តរជាតិ
SHARE

វៀតណាម៖ប្រទេសវៀតណាមបានបញ្ជាក់ពីករណីស្លាប់ដំបូងដោយសារវីរុសកូវីដ១៩នៅថ្ងៃសុក្រនេះដែលជាការស្លាប់របស់បុរសវ័យចំណាស់ម្នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩នៅក្នុងទីក្រុងដាណាងជាកន្លែងដែលវីរុសនេះបានចាប់ផ្ដេីមឆ្លងជាថ្មីកាលពីសប្តាហ៍មុនបន្ទាប់ពីមិនមានអ្នកឆ្លងថ្មីអស់រយៈពេល១០០ថ្ងៃនៅក្នុងប្រទេសវៀតណាម។

បច្ចុប្បន្ននេះវៀតណាមកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ១៩បន្ទាប់ពីទទួលបានជោគជ័យជាច្រេីនខែក្នុងការទប់ទល់នឹងវីរុសនេះ

បុរសដែលជាអ្នកស្លាប់ដំបូងគេដោយសារវីរុសកូវីដ១៩ក្នុងប្រទេសវៀតណាមនោះមានអាយុ៧០ឆ្នាំ និងបានស្លាប់នៅព្រឹកថ្ងៃសុក្រនេះ។

នៅថ្ងៃសុក្រនេះអាជ្ញាធរវៀតណាមបានរកឃេីញអ្នកឆ្លងវីរុសកូវីដ១៩ចំនួន៤៥នាក់ថែមទៀតដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ច្រេីនបំផុតចាប់តាំងពីករណីឆ្លងដំបូងត្រូវបានរកឃេីញកាលចុងខែមករាមក។

ជាមួយតួលេខឆ្លងថ្មីនេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុបនៅក្នុងប្រទេសវៀតណាមបានកេីនឡេីងដល់៥០៩នាក់។

គួរកត់សម្គាល់ថា ប្រទេសវៀតណាមមិនមានករណីឆ្លងវីរុសកូវីដ១៩ ថ្មីៗក្នុងស្រុកអស់រយៈពេល១០០ថ្ងៃ មុនពេលមានការឆ្លងឡេីងវិញក្នុងទីក្រុងដាណាង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation