ក្រសួងវប្បធម៌ បង្កើតក្រុមការងារចម្រុះមួយ ចុះត្រួតពិនិត្យវិធានការការពារ និងទប់ស្កាត់ការចម្លងកូវីដ១៩ នៅតាមរោងភាពយន្ត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣១ ខែកក្កដានេះ បានបើកកិច្ចប្រជុំស្តីពីវិធាននៃការចុះត្រួតពិនិត្យការអនុវត្តគោលការណ៍បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមរោងភាពយន្តក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំបានធ្វើឡើង ក្រោមវត្តមាន លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងការចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការក្រសួង ព្រមទាំងលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ លោកអនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលតំណាងឱ្យអាជ្ញាធរដែនដី។

ជាលទ្ធផល កិច្ចប្រជុំ បានឯកភាពបង្កើតក្រុមការងារចម្រុះមួយ ដើម្បីចុះត្រួតពិនិត្យវិធានការការពារ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ដែលមានសមាសភាពចូលរួមពីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: មន្ទីរសុខាភិបាល និងមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:រាជធានីភ្នំពេញ ក្នុងគោលបំណងឱ្យការអនុវត្តការចុះត្រួតពិនិត្យនេះ ប្រព្រឹត្តទៅបានឆាប់ និងមានប្រសិទ្ធភាពខ្ពស់។

ជាការកត់សម្គាល់ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្រោយពីម្ចាស់រោងភាពយន្ត និងផលិតករដឹកនាំរឿងជាច្រើន បានស្នើសុំជាបន្តបន្ទាប់ ដើម្បីឱ្យរោងភាពយន្តអាចចាប់ផ្តើមដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation