បង្ក្រាបហាងខារ៉ាអូខេដ៏ធំមួយ កក្រើកក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ ហាងខារ៉ាអូខេ(KTV )ដ៏ធំមួយ យីហោ«រ៉ូយ៉ាល់» ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចចុះផ្អាក និងដកហូតឧបករណ៍ ជាច្រើន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយសារម្ចាស់ទីតាំងលួចបើកអាជីវកម្មល្មើសទៅ នឹងបំរាមរបស់ក្រសួងសុខាភិបាល ដោយដំណើរការឱ្យភ្ញៀវចូលច្រៀងក្រោមលេសភោជនីយ ដ្ឋាន។

ក្នុងប្រតិបត្តិការដែលដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី ហួន គឹមហេង និងលោក ងិន សុ វិមាន ប្រធានមន្ទីរទេសចរណ៍ បានពិនិត្យឃើញថា ទីតាំងល្មើស មានបន្ទប់ការ៉ាអូខេ ចំនួន ១៣ បើកដំណើរការ ៥បន្ទប់ និងមានស្ត្រីបំរើការ ចំនួន ២៨នាក់ ប្រុស ៧នាក់។ ក្នុងចំណោម ស្ត្រី ២៨ នាក់នោះ មាន ១៥នាក់ បម្រើចាក់ស្រាបៀ ដោយផ្ទាល់ជាមួយភ្ញៀវ និងអ្នកដទៃទៀត បម្រើការ ងារផ្សេងៗ។

ក្រោយពីបង្ក្រាប លោក ងិន សុវិមាន បានអប់រំណែនាំដល់ម្ចាស់ខារ៉ាអូខេ អំពីបំរាម និងទប់ ស្កាត់នូវសកម្មភាពប្រាសចាក នៃសេចក្តីណែនាំ ស្តីពីវិធានការបង្ការ និងទប់ស្កាត់វីរុសកូវីដ១៩ ។ ក្នុងប្រតិបត្តិការនោះ ម្ចាស់ទីតាំង បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសបំរាម។

មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ច បានដកហូតសម្ភារបម្រើដល់ការច្រៀងរាំ រួមមាន អំភ្លីចំនួន ៣គ្រឿង, ក្បាល FM ចំនួន ៤គ្រឿង, ក្លាយអិន ចំនួន ៤គ្រឿង, អេហ៊ិ ច ចំនួន ៤គ្រឿង, ថាច់ស្គ្រីន ចំនួន ៤ គ្រឿង និងក្បាលមីក្រូហ្វូន ចំនួន ២ដើម៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation