សកម្មជនក្រុងហុងកុង និយាយថា ការរារាំងមិនឲ្យឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតនឹងមិនបញ្ឈប់ការប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យទេ
| ព័ត៌មានអន្តរជាតិ
SHARE

ហុងកុង៖សកម្មជនក្នុងក្រុងហុងកុង  លោក ចូសវ៉ា  វ៉ុង  (Joshua Wong) បាននិយាយនៅថ្ងៃសុក្រនេះថា  ការដកសិទ្ធិគាត់ពីការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រនឹងមិនបញ្ឈប់ការប្រយុទ្ធដើម្បីលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងនេះដែលគ្រប់គ្រងដោយប្រទេសចិន។ 

លោក  វ៉ុង  បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា  «ការប្ដេជ្ញាចិត្តរបស់គាត់នៅក្នុងចលនាប្រជាធិបតេយ្យក្នុងក្រុងហុងកុងគឺគេមិនអាចរារាំងបានទេ»។ 

លោក  វ៉ុង  បានហៅការដកសិទ្ធិអ្នកប្រជាធិបតេយ្យនិយមពីការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រ ថាជា  «ការបន្លំសន្លឹកឆ្នោតដ៏គួរឲ្យអៀនខ្មាស»។ 

រដ្ឋាក្រុងហុងកុងកាលពីថ្ងៃព្រហស្បតិ៍បានដកសិទ្ធិ លោក  វ៉ុង  និងសកម្មជនប្រជាធិបតេយ្យ១១នាក់ផ្សេងទៀតពីការឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រេីសរេីសតំណាងរាស្ត្រដែលនឹងធ្វេីឡេីងក្នុងខែកញ្ញាដោយលើកពីហេតុផលមួយចំនួនរួមមានការឃុបឃិតជាមួយកម្លាំងបរទេស,  ការប៉ុនប៉ងធ្វើវិទ្ធង្សនា  និងការប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មី  ជាដេីម។ 

ការដកសិទ្ធិនេះគឺជាវិធានការដ៏ខ្លាំងមួយដែលត្រូវបានដាក់ទៅលេីសេរីភាពនៃការបោះឆ្នោតក្នុងក្រុងហុងកុងបន្ទាប់ពីប្រទេសចិនបានដាក់ច្បាប់សន្តិសុខជាតិថ្មីលេីទីក្រុងមេះកាលពីខែមុនដែលប្រទេសលោកខាងលិចជាច្រើនលេីកឡេីងថាច្បាប់នេះបានបំផ្លាញសិទ្ធិពលរដ្ឋ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation