សេដ្ឋកិច្ច កូរ៉េខាងជើងកើនឡើងជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំ
| ព័ត៌មានអន្តរជាតិ
SHARE

កូរ៉េខាងជើង៖ធនាគារកណ្តាលរបស់កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃសុក្រនេះថា  សេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងជើងបានកើនឡើងជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំកាលពីឆ្នាំ២០១៩ ដោយសារលក្ខខណ្ឌអាកាសធាតុល្អប្រសើរបានធ្វេីឲ្យទិន្នផលដំណាំកេីនឡេីង  ប៉ុន្តែការដាក់ទណ្ឌកម្មដើម្បីបញ្ឈប់មហិច្ឆតានុយក្លេអ៊ែររបស់កូរ៉េខាងជេីងបានធ្វើឱ្យទិន្នផលរោងចក្រធ្លាក់ចុះ។ 

ផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងជើងកាលពីឆ្នាំមុនបានកើនឡើង០,៤%បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀតដែលនៅពេលនោះសេដ្ឋកិច្ចកូរ៉េខាងជេីងបានធ្លាក់ចុះយ៉ាងខ្លាំងគឺរហូតដល់៤,១%ដោយសារគ្រោះរាំងស្ងួតនិងការដាក់ទណ្ឌកម្ម។

ប្រទេសកូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិកចាប់តាំងពីឆ្នាំ២០០៦មកជុំវិញកម្មវិធីមីស៊ីលផ្លោង  និងនុយក្លេអ៊ែររបស់ខ្លួន  ហើយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានចាត់វិធានការយ៉ាងតឹងរ៉ឹងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

មេដឹកនាំបច្ចុប្បន្នរបស់កូរ៉េខាងជេីង  លោក  គីម  ជុងអ៊ុនបានប្តេជ្ញាប្តូរការយកចិត្តទុកដាក់ពីការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទៅលេីការអភិវឌ្ឍសេដ្ឋកិច្ចវិញនៅឆ្នាំ ២០១៨ មុនពេលដែលគាត់បានចូលរួមកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានជាមួយប្រធានាធិបតីអាមេរិក  លោក  ដូណាល់  ត្រាំ។

មេដឹកនាំទាំងពីរបានជួបគ្នាបីដងប៉ុន្តែមិនអាចសម្រេចបានការកិច្ចព្រមព្រៀងណាមួយលើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation