កូវីដ-១៩៖ ក្រសួងសុខាភិបាលប្រកាសរកឃើញថ្មី១ករណី និងសះស្បើយ៣២នាក់បន្ថែមទៀត
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាល បាន ប្រកាសពីការរកឃើញករណីឆ្លង កូវីដ-១៩ មួយករណីទៀត ប៉ុន្តែជាមួយគ្នានោះ មាន ៣២ករណី បានសះស្បើយ។

ករណីថ្មីជាបុរសខ្មែរអាយុ៥៧ ឆ្នាំ ដែលធ្វើដំណើរពីអាមេរិក ដោយបន្តជើងហោះហើរតាមកូរ៉េខាងត្បូង និងដល់កម្ពុជា ជាមួយអ្នកដំណើរ ១១១នាក់ទៀត។

រីឯអ្នកជាសះស្បើយមាន ជនជាតិខ្មែរ ២៩នាក់ និងឥណ្ឌូណេស៊ី ៣នាក់។

សរុបកម្ពុជាមាន ២៤០ករណី ក្នុងនោះ ១៩៦ករណីសះស្បើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation