ឆមាសទី១ឆ្នាំ២០១៨ កុមារជាង៤៤ម៉ឺននាក់បានមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ) ៖ មន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសថា ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ កុមារឈឺចំនួន ៤៤៧.៨៦២នាក់ ត្រូវបានឱពុកម្តាយអាណាព្យាបាលនាំមកពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៅមន្ទីពេទ្យគន្ធបុប្ផា ទាំងនៅ រាជធានីភ្នំពេញនិងខេត្តសៀមរាប។ 


យោងតាមតួលេខដែលបង្ហាញដោយមន្ទីរពេទ្យគន្ធបុប្ផាដែលចេញផ្សាយនាថ្ងៃទី១២ កក្តដានេះ បានឱ្យដឹងថា ក្នុងចំណោមកុមារជាង ៤៤ម៉ឺននាក់នោះ មានកុមារដែលឈឺធ្ងន់ចំនួន ៧៦.២០២នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ហើយកុមារ ២៤៩៥នាក់ទៀតមានជំងឺគ្រុនឈាមធ្ងន់ធ្ងរត្រូវបានដាក់ឱ្យសម្រាកព្យាបាល ដែលចំនួននេះកើនឡើងទ្វេជា ៣ បើធៀបនឹងឆ្នាំ២០១៧។ ក្រៅពីនេះ មានកុមារ ១២.៩៣០នាក់តត្រូវបានទទួលការវះកាត់ វះកាត់បេះដូង និង កុមារ ៣១៧នាក់ ត្រូវបានភ្ជិតប្រហោងបេះដូងតាមសរសៃឈាម។


មន្ទីរពេទ្យគន្ធបុប្ផាបានរំលឹកថាថ្មីថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់កុមារគ្រប់ៗគ្នា ហើយពុំមានបុគ្គលិកណាម្នាក់របស់ខ្លួន ឆ្លៀតធ្វើការក្រៅម៉ោងនៅឯគ្លីនិកឯកជនឡើយ៕


អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation