ព័ត៌មានជាតិ

ផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង សម្រេចបាន៣៦,៤% ហើយ

image

ដោយ៖ គង់ ប៊ុនណា

បាត់ដំបង៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកោះកុង សម្រេចបាន៣៦,៤ភាគរយហើយ។ នេះបើយោងតាមការឱ្យដឹងពីលោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្នុងពេលដែលដឹកនាំក្រុមការងារនៃអង្គភាពគ្រប់គ្រងគម្រោង(PMU) និងអង្គភាព អនុវត្តគម្រោង (PIU) ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាព និងចំណេញពេលផងដែរ៕




ព័ត៌មានទាក់ទង...