ព័ត៌មានជាតិ

ដោយសារប្រច័ណ្ឌ ប្តីយកព្រនុងឫស្សីវាយប្រពន្ធបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ

image

ស្វាយរៀង៖ ដោយសារភ្លើងប្រច័ណ្ឌ និងមានសុរាក្នុងខ្លួន ធ្វើឱ្យប្តីហ៊ានយកព្រនុងឫស្សី វាយប្រពន្ធបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ករណីឃាតកម្មខាងលើបានកើតឡើងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់នគរបាលខេត្ត បានឱ្យដឹងថា សង្ស័យឈ្មោះ ប៉ា រ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ បានយកព្រនុងឫស្សី វាយទៅលើឈ្មោះ ម៉ៅ ណេន ភេទស្រី អាយុ៣២ឆ្នាំ (ត្រូវជាប្រពន្ធ) ចំក្បាលផ្នែកខាងក្រោយបណ្តាលឱ្យស្លាប់។ ទាំងពីរនាក់ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា ជនសង្ស័យក្រោយពីប្រព្រឹត្តបទល្មើសរួច បានរត់គេចខ្លួនបាត់។ មូលហេតុផឹកស្រាស្រវឹងប្រច័ណ្ឌប្រពន្ធ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ និងបន្តសុំណុំរឿងចាត់ការតាមនីតិវិធី ៕

ព័ត៌មានទាក់ទង...