ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី ចុះព្យាបាលឥតគិតថ្លៃ នៅតំបន់ដាច់ស្រយាល
| ព័ត៌មានជាតិ
SHARE

អត្ថបទ ៖ សន ពិសិដ្ឋ

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត សៀន ស៊ីនឌី អនុប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា មកដល់ពេលបច្ចុប្បន្ន ប្រទេសជាតិមានការអភិវឌ្ឍជឿនលឿននេះ ប្រជាពលរដ្ឋកម្ពុជា ក៏មានការអភិវឌ្ឍចំណេះដឹង ជាបន្តបន្ទាប់ផងដែរ។

ក្នុងនោះ ពាក់ព័ន្ធនឹងការយល់ដឹង ផ្នែកសុខភាព ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល មានការយល់ដឹងច្រើន ទាក់ទងនឹងការការពារខ្លួន ពីជំងឺនានា អ្វីដែលសំខាន់នោះ គឺការការពារជំងឺឆ្លងរាតត្បាតកូវីដ-១៩។

ការលើកឡើងរបស់លោកវេជ្ជបណ្ឌិតបានធ្វើឡើង នៅក្នុង ឱកាសដែលក្រុមការងារស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៥៧រូប ដឹកនាំដោយលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារ បានបន្តចុះផ្សព្វផ្សាយអប់រំណែនាំអំពីវិធានការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

និងនាំអំណោយថ្នាំពេទ្យ និងសម្ភារអនាម័យមួយចំនួន ព្រមទាំងបង្រៀនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យល្អ លាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ នៅពេលចាំបាច់ ហូបស្អាត គេងស្អាត ក្នុងគោលដៅចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ដូចការសង្កេតឃើញរបស់តំណាងក្រុមការងារគ្រូពេទ្យលោក ហ៊ុន ម៉ានី, ប្រជាពលរដ្ឋ នៅក្នុងស្រុកឱរ៉ាល់ ជាតំបន់ព្រៃភ្នំនេះ ក៏បានបង្ហាញការយល់ដឹង ពីការការពារខ្លួន ពីជំងឺឆ្លងកូវីដ-១៩ ដែលមនុស្សទូទាំងពិភពលោក កំពុងមានការព្រួយបារម្ភផងដែរ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចាប់តាំងពីបង្កើតឡើង នៅក្នុងឆ្នាំ២០១២មក មកទល់ពេលនេះ មានក្រុមការងារប្រមាណ៥ពាន់នាក់ហើយ ដែលបានចុះព្យាបាលសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ប្រមាណ៥៣ម៉ឺននាក់ នៅ២០រាជធានីខេត្ត/ក្រុង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation